Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យស្គាល់ក្រុមហ៊ុនទាំង ២៤ កំពុង​វិនិយោគ​កោះ​ចំនួន​ ១៩ នៅខេត្តព្រះសីហនុ

បានផុស

នៅ

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ២៤ វិនិយោគនៅតាមបណ្តាកោះចំនួន ១៩ ក្នុងចំណោម ៣០ នៅក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹកនេះ​ថា បច្ចុប្បន្នខេត្តព្រះសីហនុ​មានកោះសរុបចំនួន ៣០ កោះ ថ្មដុះ ២ និងថ្មប៉ប្រះទឹកចំនួន ៥។ ក្នុងចំណោមកោះទាំង ៣០ នៅក្នុងខេត្តព្រះសីហនុនេះ មានកោះចំនួន ១៩ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់គោលការណ៍វិនិយោគ ដល់ក្រុមហ៊ុនឯកជនចំនួន ២៤ ក្រុមហ៊ុន។

១/ក្រុងព្រះសីហនុមានក្រុមហ៊ុនចំនួន ៤ វិនិយោគលើកោះចំនួន៤ រួមមាន៖

1.ក្រុមហ៊ុន Sea Snake Investment Group Ltd. គម្រោងអភិវឌ្ឍទីតាំងកោះដែកគោលទំហំ ១ ៥០០ម២

2.ក្រុមហ៊ុន Twin Golden Lion Co.,Ltd. គម្រោងអភិវឌ្ឍទីតាំងកោះត្រេះ ទំហំ ៨,៩៧ហិកតា

3.ក្រុមហ៊ុន Koh Puos (Cambodia) Investment Group Ltd. គម្រោងអភិវឌ្ឍទីតាំង កោះពស់ ទំហំ១១៦ហិកតា

4.ក្រុមហ៊ុន Island DG (Camdodia) Limited. គម្រោងអភិវឌ្ឍទីតាំងកោះថាស ឬកោះកោងកាង ទំហំ ៩៣.៣៤២៨ហិកតា។

 ២/ ក្រុងកោះរ៉ុង មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន៩ រួមមាន

1.ក្រុមហ៊ុន Royal Group Koh Rong Development Company Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះរ៉ុង ៧.៨២៦,៨៣ហិកតា

2.ក្រុមហ៊ុន Koh Rong Sanloem Island Resorts Co.,Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះរ៉ុងសន្លឹម ទំហំ ១ ០៦៦ហិកតា

3.ក្រុមហ៊ុន Emario Shonan Marin Corporation Ltd. សហការជាមួយក្រុមហ៊ុន U Property Management Co.,Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះរ៉ុងសន្លឹម ទំហំ ១ ៣១៥ហិកតា

4.ក្រុមហ៊ុន Brocon Investment Co.,Ltd. គម្រោងអភិវឌ្ឍទីតាំងកោះអូននិងកោះបង (កោះសង្សារ) ទំហំ៧,៤២ហិកតា

5.ក្រុមហ៊ុន Monarch Investment Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះតាង ទំហំ១៣៦ហិកតា

6.ក្រុមហ៊ុន T.T.Y Corporation Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះកូន ទំហំ ៧២ហិកា

7.ក្រុមហ៊ុន ភីអាម ហ្វាញណាន់ គម្រោងអភិវឌ្ឍទីតាំងកោះមួយ កោះពីរ(ពីរលិច,ពីរកើត) ទំហំ ៥,២៥ហិកតា។

៣/ ស្រុកព្រៃនប់មានក្រុមហ៊ុនចំនួន១៣ វិនិយោគលើកោះចំនួន៦ រួមមាន៖

1.ក្រុមហ៊ុន Angela Real Estate Ltd. គម្រោងអភិវឌ្ឍទីតាំងកោះប្រ៊ីស ឬកោះចន្លុះ ទំហំ ៥៦,២៨ហិកតា

2.ក្រុមហ៊ុន Ream Resort & Development Co.,Ltd. គម្រោងអភិវឌ្ឍទីតាំងកោះស្រមោច ២៥,៦៥ហិកតា

3.ក្រុមហ៊ុន RPB Investment Co.,Ltd គម្រោងអភិវឌ្ឍទីតាំងកោះក្របី ទំហំ ១២,២៣ហិកតា

4.ក្រុមហ៊ុន Everspring Resort Co., Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះឬស្សី ៥២ ហិកតា

5.ក្រុមហ៊ុន Koh Russey Resort Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះឬស្សី ទំហំ៧៨ ហិកតា

6.ក្រុមហ៊ុន Koh TaKiev Investment Co., Ltd គម្រោងអភិវឌ្ឍទីមួយផ្នែកនៃកោះតាកៀវ ទំហំ ២៣៨,៨៧០១ហិកតា

7.ក្រុមហ៊ុន Prince Real Estate (Cambodia) Group គម្រោងអភិវឌ្ឍទីតាំងមួយផ្នែក នៃកោះតាកៀវ ទំហំ ៣០៧.៦២ហិកតា

8.ក្រុមហ៊ុន H.T.T.H Island Investment Co.,Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ១ ១៦៨ហិកាតា

9. ក្រុមហ៊ុន Celestial Stars Limited Company គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ៤០៩ហិកតា

10.ក្រុមហ៊ុន Yeejia Development Company Ltd គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ៨៥០ហិកតា

11. ក្រុមហ៊ុន វីលុង អ៊ិនធើណេសិនណល អ៊ិនវេសមេន ឯ.ក គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ៤៦ហិកតា

12. ក្រុមហ៊ុន ហូ វុទ្ធី របស់ឧកញ៉ា ហូ វុទ្ធី គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ១៣១. ៩៥ហិកតា

13. ក្រុមហ៊ុន OCIC គម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ២៤៥ហិកតា។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុធ្លាប់បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ​នៅខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍​មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ ក្រុមហ៊ុន។

លោកអភិបាលរងខេត្តបានបន្តថា ដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១ គម្រោង ក្នុងនោះកំពុងដំណើរការចំនួន ៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម