ព័ត៌មានជាតិ
ពលរដ្ឋសំណូមពរអាជ្ញាធរពាក់ព័ន្ធជួសជុលផ្លូវវាងក្រុងកំពត ខណៈកំពុងខូចខ្លាំង
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះប្រជាពលរដ្ឋរស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ បានស្នើសុំដល់អាជ្ញាធរខេត្តកំពត ជួយជួសជុលស្ថាបនាផ្លូវវាងក្រុងកំពតមួយខ្សែ ដែលកំពុងខូចខាតខ្លាំង។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងដងផ្លូវវាងក្រុងកំពតមួយខ្សែនេះបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យផ្លូវនេះខូចខាតយ៉ាងធ្ងន់ធ្ងរបែបនេះ មកពីរថយន្តបែនដឹកដី ដឹកថ្ម បើកបរនិងធ្វើដំណើតាមផ្លូវនេះ រហូតដល់ផ្លូវថ្នល់ខូចខាត់កាន់តែខ្លាំង ក៏នៅតែបើកលឿនដែរ។

ពលរដ្ឋរស់នៅតាមដងផ្លូវនេះបានបន្តទៀតថា ដោយឃើញអភិបាលខេត្តឡើងថ្មីជាងមួយឆ្នាំមកនេះ លោកមានការយកចិត្តទុកដាក់ស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវក្នុងខេត្ត ដូច្នេះពួកគាត់ស្នើសុំដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតមេត្តាជួយជួសជុល ស្ថាបនាផ្លូងវាងក្រុងកំពតមួយខ្សែនេះវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់ផង។

បើយោងតាមការឲ្យដឹងពីនាយករដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ផ្លូវវាងក្រុងកំពតមួយខ្សែនេះ ដែលស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ជាផ្លូវគម្រោងរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងធ្វើកាជួសជុលផ្លូវវាងក្រុងកំពតនេះឡើងវិញនាពេលខាងមុខនេះហើយ ព្រោះផ្លូវវាងក្រុងកំពតនេះបានតភ្ជាប់ទៅផ្លូវជាតិលេខ ៣៣ និងបានតភ្ជាប់ទៅផ្លូវជាតិលេខ៣ និងទៅរាជធានីភ្នំពេញផងដែរ។

បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងផ្លូវនេះ បានរអ៊ូរទាំថា ផ្លូវនេះមិនឃើញមានការជួសជុលយូរមកហើយ ដោយមានរថយន្ដដឹកដី ដឹកថ្ម ជារៀងរាល់ថ្ងៃហុយខ្លាំងណាស់នៅខែប្រាំងនេះ ផ្ទះរបស់ពួកគាត់ស្ទើរតែមិនហ៊ានបើកទ្វារទេ ពិព្រោះដីហុយពេលឡានបើកឆ្លងកាត់៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


