Connect with us

ព័ត៌មានជាតិ

ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន​ជុំវិញដំណើរទស្សនកិច្ចរបស់​សម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិក បានទទួលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ:ប្រតិភូ ដោយផ្ទាល់។

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹក​នាំរបស់កម្ពុជា​លើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូល​ពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់​លោកប្រធា​នាធិបតី Joe Biden នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រចំពោះការដំឡើងភាព​ជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។

បើតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «យើងសូមស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្​ញរបស់​អង្គការ​សហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែល​ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Murphy និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សា​លើវិធី​កែលម្អទំនាក់ទំនងទ្វេភាគី។ លោកឯកអគ្គរដ្ឋទូត រំពឹងថា ឆ្នាំ២០២៣ ទំនាក់ទំនងរវាងកម្ពុជា អាមេរិកកាន់តែល្អ​ប្រកបដោយផ្លែផ្កា និងបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម