ព័ត៌មានជាតិ
ខួប៧៥ឆ្នាំចំណងការទូត!ភារធារីនៃស្ថានទូតអាមេរិក នឹងបំពេញទស្សនកិច្ចការងារនៅខេត្តព្រះសីហនុរយៈពេល ៥ថ្ងៃ
លោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតអាមេរិកនៅភ្នំពេញ នឹងដឹកនាំមន្រ្តីទូត និងបុគ្គលិកស្ថានទូតអាមេរិក បំពេញទស្សនកិច្ចការងារ នៅទឹកដីខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែសីហា ដើម្បីការអបអរសាទររយៈពេលពេញមួយឆ្នាំ នៃខួបទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

សេចក្តីប្រកាសព័ត៌មានស្ថានទូតអាមេរិកប្រចាំកម្ពុជា ឱ្យដឹងថា ប្រធានបទសម្រាប់ទស្សកិច្ចការងារនេះគឺ «សប្តាហ៍ស្ថានទូតនៅខេត្តព្រះសីហនុ ឆ្នាំ ២០២៥ ៖ ខួបទី ៧៥ នៃភាពជាដៃគូ និងមិត្តភាព» ដែលជាឱកាសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បង្កើនទំនាក់ទំនងរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ផ្តល់ការបណ្តុះបណ្តាលលើការកសាងសមត្ថភាពរបស់មន្ត្រីមានសមត្ថកិច្ច និងសន្តិសុខ គាំទ្រគម្រោងអភិវឌ្ឍសុខភាព និងផ្តល់សេវាផ្នែកកុងស៊ុលដល់ពលរដ្ឋអាមេរិក នៅខេត្តព្រះសីហនុ។
តាមសេចក្តីប្រកាស លោកស្រីភារធារី Walker និងបុគ្គលិកស្ថានទូតអាមេរិក នឹងចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងពិធីលើកស្លាកមិត្តភាពកម្ពុជា-អាមេរិក លើកំណាត់ផ្លូវជាតិលេខ ៤។ បន្ថែមពីនេះ នឹងមានពិធីដាំដើមឈើ ដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃមិត្តភាពរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
នាឱកាសបំពេញទស្សនកិច្ចនេះ ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក នឹងរៀបចំកិច្ចសន្ទនាអំពីការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណខ្មែរ ពីសហរដ្ឋអាមេរិកមកកម្ពុជា ហើយនឹងមានការចាក់បញ្ចាំងខ្សែភាពយន្តឯកសារទាក់ទងនឹងឧក្រិដ្ឋកម្មនៃការជួញដូរវត្ថុបុរាណ ដែលមានចំណងជើងថា «Loot» នៅទីតាំងសាលារៀនសុវណ្ណភូមិ។ វាគ្មិនក្នុងវេទិកានេះ មានតំណាងពីស្ថានទូតអាមេរិក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហអ្នកនិពន្ធ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


