ព័ត៌មានជាតិ
លោក អ៊ុន ចាន់ដា អះអាងថា ករណីបាក់ច្រាំងទន្លេនៅខេត្តកំពង់ចាម មិនមែនមកពីការធ្វើអាវីកម្មបូមខ្សាច់ឡើយ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអះអាងប្រាប់ “កម្ពុជាថ្មី” ថា ករណីបាក់ច្រាំងទន្លេនៅខេត្តកំពង់ចាមនាពេលកន្លងមក មិនមែនបណ្តាលមកពីការធ្វើអាជីវកម្មបូមខ្សាច់ឡើយ ដោយលោកថា បើតាមក្របខណ្ឌបច្ចេកទេសរបស់អ្នកជំនាញ គឺកើតឡើងដោយសារបម្រែបម្រួលនៃចរន្តទឹកទន្លេ។

លោក អ៊ុន ចាន់ដា លើកឡើងថា ប្រជាជនបានយល់ឃើញថា ករណីបាក់ច្រាំងទន្លេនៅខេត្តកំពង់ចាមនេះ គឺដោយសារការធ្វើអាជីវកម្មបូមខ្សាច់ដោយក្រុមហ៊ុនផ្សេងៗ ប៉ុន្តែ អ្នកបច្ចេកទេសបានរកឃើញថា វាបណ្តាលមកពីបម្រែបម្រួលនៃចរន្តទឹក ព្រោះដីកោះតែងតែដុះមកជាបន្តបន្ទាប់ ធ្វើឱ្យបាំងមុខទឹកដែលធ្លាប់ហូរពីមុនមក។ ដូច្នេះហើយ ធ្វើឱ្យទឹកនោះបែរមករកច្រាំង ទើបបណ្តាលឱ្យបាក់ច្រាំងបែបនេះ។ ដើម្បីដោះសា្រយនូវបញ្ហានេះ លោកថា ត្រូវកែប្រែចរន្តទឹកឱ្យមានភាពល្អប្រសើរឡើង។

ក្នុងករណីមួយទៀត គឺបណ្តាលមកពីទឹកទន្លេមេគង្គឡើងខ្លាំង និងចុះខ្លាំងពេក បានធ្វើឱ្យច្រាំងទន្លេបាក់គួរឱ្យព្រួយបារម្ភ។ ដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងបានក្រៅពីកែប្រែចរន្តទឹក រដ្ឋបាលខេត្តកំពង់ចាម បានខិតខំទប់ស្កាត់តាមលទ្ធភាពដែលមាន គឺបានទិញបាវខ្សាច់ពីប្រទេសម៉ាឡេស៊ីមួយចំនួនសម្រាប់ដាក់ទប់ច្រាំងដែលអាចធានាបានរយៈពេល២០ឆ្នាំ។ បច្ចុប្បន្ននេះ ខេត្តកំពង់ចាម ក៏បានទប់ស្កាត់នៅក្នុងស្រុកបានមួយចំនួនរួចហើយ។ នេះបើតាមការលើកឡើងរបស់លោកអភិបាលខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាមរូបនេះ បានបញ្ជាក់បន្ថែមថា នៅពេលដែលក្រសួងរ៉េ និងថាមពល សម្រេចចេញសេចក្តីប្រកាសអនុញ្ញាតក្រុមហ៊ុនឯកជនមួយចំនួនធ្វើអាជីវកម្មបូមខ្សាច់ គឺសុទ្ធតែធ្វើឡើងជាសាធារណៈ ដើម្បីឱ្យប្រជាជនគ្រប់រូបបានឃើញ និងបានដឹងគ្រប់ៗគ្នា។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីបាក់ច្រាំងទន្លេមេគង្គ ប្រវែង៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រមជាមួយនឹងករណីបាក់ច្រាំងទន្លេនៅឯស្រុកផ្សេងៗទៀតនៅក្នុងខេត្តនេះ។ បន្ទាប់ពីបានទទួលដំណឹងនេះ អាជ្ញាធរខេត្ត ក៏មានចំណាត់ការ និងកិច្ចអន្តរាគមន៍យ៉ាងសកម្មពីអាជ្ញាធរនៅក្នុងតំបន់ ដើម្បីជួយទប់ស្កាត់ការបាក់ច្រាំង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលា៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


