ព័ត៌មានជាតិ
បច្ចុប្បន្ននេះ ខេត្តកែបមានកោះប៉ុន្មានដែលមានក្រុមហ៊ុនវិនិយោគ?
មកដល់ពេលនេះ កោះចំនួន ៥ នៅក្នុងខេត្តកែបទទួលបានគម្រោងអភិវឌ្ឍសម្រាប់បម្រើដល់វិស័យទេសចរណ៍។
ក្រុមហ៊ុន Samanea បានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើកោះស្វាយ កោះម្ទេស និងកោះកុក ខណៈក្រុមហ៊ុនរបស់អ្នកឧកញ៉ាទ្រី ភាព កំពុងអភិវឌ្ឍនៅលើកោះចំនួនពីរគឺកោះទន្សាយ និងកោះត្បាល់។
ក្រុមហ៊ុន Samanea Co., Ltd អភិវឌ្ឍន៍នៅលើកោះស្វាយ កោះម្ទេស និងកោះកុក ក្នុងទុនវិនិយោគប្រមាណ ១៨,២ លានដុល្លារ។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចយល់ព្រមឲ្យក្រុមហ៊ុនទ្រីភាព វិនិយោគគម្រោងអភិវឌ្ឍន៍កោះត្បាល់ ក្នុងទុនវិនិយោគចំនួន ១៧ លានដុល្លារអាមេរិក។
ក្រៅពីនោះក្រុមហ៊ុន ទ្រី ភាព ក៏ទទួលបានសិទ្ធិអភិវឌ្ឍន៍នៅលើកោះទន្សាយ ដើម្បីបង្កើតទីក្រុងរណបថ្មីមួយដោយចំណាយទុនវិនិយោគរហូត ១៣០លានដុល្លារ។

ក្នុងដែនសមុទ្រខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រះទឹក១ រួមមាន៖ ១-កោះទន្សាយ, ២-កោះត្បាល់, ៣-កោះស្វាយ, ៤-កោះពោធិ៍, ៥-កោះម៉ាក់ប្រាង, ៦-កោះអាចម៌សេះ, ៧-កោះអង្រ្កង់, ៨-កោះស្វាយព្រៃ, ៩-កោះហាលត្រី, ១០-កោះការ៉ាង, ១១-កោះកុក, ១២-កោះម្ទេស និងទី១៣-គឺថ្មប៉ប្រះទឹក។
ក្នុងចំណោមកោះទាំងអស់ក្នុងដែនសមុទ្រខេត្តកែប កោះមួយចំនួនមានប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកឈរជើង និងមានប្រជាពលរដ្ឋរស់នៅដូចជាកោះទន្សាយ កោះស្វាយ កោះពោធិ៍ កោះអាចម៌សេះ និងកោះការ៉ាងជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


