Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ គ.ជ.ប ទទួលយកអនុសាសន៍ណា ដែលស្របតាមគោលការណ៍ មានចែងក្នុងច្បាប់​ប៉ុណ្ណោះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ទទួលយកនូវអនុសាសន៍ណា ដែលស្របទៅតាមគោលការណ៍ ដែលមានចែងក្នុងច្បាប់ប៉ុណ្ណោះ​ សម្រាប់ដាក់បញ្ចូលក្នុងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ហើយមិនអាចទទួលយកអនុសាសន៍ណា ដែលផ្ទុយនឹងគោលការណ៍ច្បាប់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បន្ទាប់ពីកាលពីពេលថ្មីៗនេះ គ.ជ.ប បានចេញបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ ហើយមានគណបក្សនយោបាយមួយចំនួន ជាពិសេសគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា គ.ជ.ប មិនបានកែសេចក្តីព្រាងបទបញ្ជា និងនីតិវិធី តាមការផ្តល់យោបល់របស់ពួកឡើយ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៥ ខែមករានេះថា បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើគោលការណ៍សំខាន់ៗ ជាមូលដ្ឋាន ដូចជា៖

ទី១. ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ និងច្បាប់​ ស្ដីពី វិសោធនកម្ម នៃច្បាប់នេះ

ទី២. ផ្អែកទៅលើបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ដែល គ.ជ.ប បានរៀបចំ និងអនុវត្តនាពេលកន្លង ជាពិសេសបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៦ ឆ្នាំ ២០១៨។

ទី៣. ផ្អែកទៅលើគោលការណ៍ទំនើបកម្ម និងគោលការណ៍អនុវត្តមួយចំនួន ដែល គ.ជ.ប បានសម្រេចដាក់ឲ្យប្រើប្រាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។

លោក សោម សូរីដា បានឲ្យដឹងបន្តថា ឆ្លងតាមសន្និបាតបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ក៏មានអនុសាសន៍មួយចំនួន ដែល គ.ជ.ប បានយកមកដាក់បញ្ចូល ដើម្បីធ្វើការកែលម្អបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងទៀតថា «ដូច្នេះជាគោលការណ៍ សម្រាប់ការអនុវត្តក្នុងការរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី គឺ គ.ជ.ប តែងតែទទួលយកនូវអនុសាសន៍ ដែលផ្ដល់ឲ្យដោយភាគីពាក់ព័ន្ធ ចំពោះតែអនុសាសន៍ណា ដែលស្របទៅតាមគោលការណ៍ ដែលមានចែងក្នុងច្បាប់​ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ និងច្បាប់ ស្ដីពី ការបោះឆ្នោតផ្សេងទៀត»។

លោក សោម សូរីដា បានបញ្ជាក់ថា ចំពោះការផ្ដល់អនុសាសន៍ណា ដែលផ្ទុយនឹងគោលការណ៍ច្បាប់ និងផ្ទុយអំពីបញ្ញាត្តិដែលមានចែងនៅក្នុងច្បាប់ គឺ គ.ជ.ប មិនអាចទទួលបានទេ ដូចជាករណីអនុសាស​ន៍របស់គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ជាដើម។

អគ្គលេខាធិការរង បានបញ្ជាក់ទៀតថា «ដូចជាករណី ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើសុំឲ្យ គ.ជ.ប ចែកកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត ទម្រង់បែបបទ ១១០២ ជូនដល់ភ្នាក់ងារគណបក្សនយោបាយ នៅការិយាល័យរាប់សន្លឹកឆ្នោតតែម្ដង ដែលចំណុចទាំងនេះវាជាដាក់បន្ទុក ឲ្យគណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត វាមិនមែនជាការសម្រាលបន្ទុក ប៉ុន្តែវាទៅជាការដាក់បន្ទុក ដែលកន្លងមកនេះគឺចម្លងច្រើនសារច្រើនលើក របស់គណៈកម្មការនៃការិយាល័យរាប់សន្លឹកឆ្នោតនេះ វាធ្វើឲ្យមានកំហុសឆ្គងក្នុងការស្រង់តួលេខលទ្ធផល»។

បើតាមលោក សោម សូរីដា ប្រសិនបើធ្វើដូចអនុសាសន៍របស់ពួកគេមែន នឹងបង្កើតឲ្យមានករណីបណ្ដឹងច្រើន ដែលពួកគេមិនយល់ថា វាជាកំហុសឆ្គងបច្ចេកទេសក្នុងការស្រង់។ ប៉ុន្តែបែរជាចោទប្រកាន់អំពីចេតនា នៃការធ្វើឲ្យមានការប្រែប្រួលដល់លទ្ធផលនៃការបោះឆ្នោត ដោយថា មានការបន្លំនូវតួលេខទៅវិញ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ឆេះរោងចក្រ
សន្តិសុខសង្គម២៥ វិនាទី មុន

Update៖ ករណីឆេះរោងចក្រផលិតចានជ័រនៅឃុំក្រាំងធ្នង់ ស្រុកបាទី នគរបាលប្រើប្រាស់ទឹក​៦០​ឡានដើម្បីអន្តរាគមន៍

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន ខកចិត្តរឿងមន្ទីរបរិស្ថានពោធិ៍សាត់មិនអនុវត្តច្បាប់លើអ្នកទន្រ្ទានដីខុសច្បាប់ បែជាឱ្យចុះកិច្ចសន្យាហើយដោះលែង

ព័ត៌មានជាតិ៧ នាទីutes មុន

ធនធានរ៉ែខេត្ត​ក្រចេះ​ មានក្រុមហ៊ុនចំនួន ៧២ កំពុង​ធ្វើ​អាជីវកម្ម​ រួមទាំង​ក្រុមហ៊ុន​ធ្វើអាជីវកម្មរ៉ែមាសចំនួន ១ កន្លែង

ព័ត៌មានជាតិ១៧ នាទីutes មុន

ស្ថានទូតបារាំង រៀបចំពិព័រណ៍ និងបញ្ចាំងភាពយន្តដើម្បីប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ

ជីវិតកម្សាន្ដ២០ នាទីutes មុន

លោក លៀក លីដា លើកឡើងថា ក្នុងវិស័យផលិតភាពយន្ត “ការចាប់យកឱកាស ផ្ទុយពីឆ្លៀតឱកាស”

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី ប្រញាប់​ប្រញាល់​​ទៅ​អ៊ុយក្រែន​វិញ​​ទាំង​ដែល​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាង​ត្បូង​មិន​ទាន់​ចប់

Sokha Hotels

ព័ត៌មានពេញនិយម