ព័ត៌មានជាតិ
តាមពិត ឈ្មោះសណ្ឋាគារ«សុខា» គឺយកតាមឈ្មោះ«ដើម»របស់អ្នកឧកញ៉ា សុខ គង់
សណ្ឋាគារ«សុខា» គឺជាផ្នែកមួយនៃក្រុមហ៊ុន សុខា គ្រុបរបស់អ្នកឧកញ៉ា សុខ គង់។ អ្នកឧកញ៉ា សុខ គង់ បានបង្ហាញដឹងថា ឈ្មោះ«សុខា»នេះ គឺជាឈ្មោះដើមរបស់លោកដែលមានឈ្មោះពេញថា សុខ សុខា។ ប៉ុន្តែ ដោយសារតែជំនឿ អាចជៀសផុតពីជំងឺឈឺថ្កាត់ និងគ្រោះកាចនានា លោក ត្រូវបានប្តូរឈ្មោះមកជា«សុខ គង់»វិញ។

នៅក្នុងសៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់ បានរៀបរាប់ឲ្យដឹងពីប្រវត្តិរបស់លោកថា ដំបូងឡើយឳពុកម្តាយរបស់លោកបានដាក់ឈ្មោះឲ្យលោកថា សុខា ដើម្បីជៀសផុតពីគ្រោះកាចផ្សេងៗ បន្ទាប់ពីបងប្រុសៗ៣នាក់របស់លោកបានទទួលអនិច្ចកម្មជាបន្តបន្ទាប់ ក្រោយពីកើតបានប៉ុន្មានខែតែប៉ុណ្ណោះ។ ត្រង់ចំណុចនេះ អ្នកឧកញ៉ា សុខ គង់ បានពោលឡើងថា៖ «ប្រការនេះ បានក្លាយជាដើមហេតុដែលលោកឪពុករបស់ខ្ញុំ គឺជាមេគ្រួសារបានសម្រេចដាក់ឈ្មោះឲ្យខ្ញុំថា សុខា គឺចង់ឲ្យខ្ញុំមានសេចក្តីសុខ រស់នៅបានយូរអង្វែង»។

ការដាក់ឈ្មោះ«សុខា»នេះ មិនទាន់គ្រប់គ្រងដើម្បីធានាឲ្យអ្នកឧកញ៉ា សុខ គង់ រស់នៅបានសុខ បានយូរអង្វែងនោះទេ។ នេះបើតាមជំនឿចាស់ៗពីបុរាណ ពោល គឺឪពុក ម្តាយបង្កើតរបស់អ្នកឧកញ៉ា សុខ គង់ ត្រូវផ្ញើរូបលោកឲ្យទៅរស់ជាមួយឪពុក ម្តាយចិញ្ចឹម ដើម្បីចាកផុតពីគ្រោះកាចទាំងឡាយ។ ប៉ុន្តែ បើទោះជាដាក់ឈ្មោះថា«សុខា» និងឲ្យទៅរស់នៅជាមួយអ្នកដទៃក៏ដោយ ក៏អ្នកឧញ៉ា សុខ គង់ កាលនៅកុមារភាព ក៏មិនមានសុខភាពល្អដូចឈ្មោះនោះឡើយ។ ម្លោះហើយ នៅថ្ងៃមួយ រូបលោកត្រូវឪពុក ម្តាយ បង្កើត និងចិញ្ចឹមបានបញ្ជូនរូបលោកទៅឲ្យព្រះចៅអធិការវត្ត នទីលោភណារាម ហៅ វត្តស្ទឹងស្លូត ធ្វើពិធីសូត្រមន្តលើករាសី បំពាក់ខ្សែគាថា និងទស្សន៍ទាយមើលពីជោគវាសនាអនាគត។
នៅពេលនោះហើយដែលឈ្មោះ«សុខ សុខា» ត្រូវប្តូរមកជា «សុខ គង់»វិញ ដោយព្រះចៅអធិការវត្តស្ទឹងស្លូត។ ការប្តូរឈ្មោះនេះ គឺដើម្បីឲ្យរូបលោករស់នៅមានក្តីសុខ ជៀសផុតគ្រោះកាចទាំងឡាយទាំងពួង និងមិនអាចមានអ្នកណាមកបៀតបៀនរូបលោកបាន។ អ្នកឧញ៉ា សុខ គង់ បានរំលឹកឡើងវិញថា៖«ចំពោះរូបខ្ញុំវិញ ការដាក់ឈ្មោះថ្មីនេះ បើជឿក៏ថាបាន មិនជឿក៏ថាបាន ព្រោះបន្ទាប់ពីបានប្តូរឈ្មោះ សុខា ទៅជាឈ្មោះ គង់វិញ ហើយបានទៅរស់នៅជាមួយឪពុក ម្តាយថ្មីនៅតំបន់ដីគោក ខ្ញុំលែងសូវឈឺថ្កាត់ញឹកញាប់ដូចមុនទៀតហើយ»។

ដ្បិតថា បានប្តូរឈ្មោះ សុខ គង់ ដែលជាឈ្មោះមានសុខ សិរី សួស្តីយ៉ាងណាក៏ដោយ ក៏អ្នកឧកញ៉ា សុខ គង់ នៅតែអាឡោះអាល័យ និងនៅតែស្រឡាញ់នូវឈ្មោះដើមរបស់លោក«សុខា»ដដែល។ ដូច្នេះហើយ រូបលោកក៏បានសម្រេចយកឈ្មោះសុខានេះ ដាក់ជាឈ្មោះក្រុមហ៊ុនរបស់លោកតែម្តង គឺឈ្មោះក្រុមហ៊ុន សុខា ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៧។ ក្រុមហ៊ុនសុខានេះ ត្រូវបានគេស្គាល់ច្រើននៅទូទាំងប្រទេសតាមរយៈសណ្ឋាគារដ៏ល្បីឈ្មោះ និងមានស្តង់ដារ គឺសណ្ឋាគារ សុខា៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


