ព័ត៌មានជាតិ
ស៊ីម៉ាក់បោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់ជាង១៩០គីឡូម៉ែត្រក្រឡានៅឆ្នាំ២០២២
នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ អង្គភាពស៊ីម៉ាក់ បានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង១៩០
គីឡូម៉ែត្រក្រឡា ស្មើនឹងជាង៩០ភាគរយ។

នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅផែនការសមាហរណកម្មការងារឆ្នាំ២០២៣នៅថ្ងៃទី១១មករានេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានមានប្រសាសន៍ថាកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ទភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ឆ្នាំ២០២២កន្លងទៅនេះទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង១៩៤ គីឡូម៉ែត្រក្រឡា
ស្មើនឹង៩១,៤ភាគរយគិតជាតំបន់ចម្ការមីនមានចំនួនជាង៣៤០ និងរំដោះភូមិគ្មានមីនបានចំនួន១៦៨ភូមិ និងរំដោះខេត្តគ្មានមីនចំនួន៩ខេត្ត/រាជធានី។ លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន៦១,៤៧៧ គ្រាប់ផងដែរ។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋជាង៣ម៉ឺនគ្រួសារ សម្រាប់ដីលំនៅដ្ឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះក៏បានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងពីមីនដល់ក្រុមគោលដៅបានចំនួន២២.៧៦៥លើក មានមនុស្សចូលរួមសរុបចំនួន១.៣៤២.៧៩៤នាក់។

លោកអគ្គនាយកបានបន្ថែមថា «ជាការពិតណាស់សមិទ្ធផលដែលសំរេចបានខាងលើនេះដោយសារតែបានទទួលជំនួយគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ និងជាពិសេសពីសម្តេចតេជោ ទាំងទស្សនដឹកនាំសម្ភារបច្ចេកទេសនិងថវិកា»។
លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថាជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០២៣នេះអង្គភាពស៊ីម៉ាក់មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់ចំនួនជាង២៦៨ គីឡូម៉ែត្រក្រឡា និងអាចមានលទ្ធភាពពង្រីកបន្ថែមដល់ប្រមាណ
៣០០គីឡូម៉ែត្រក្រឡានិងត្រៀមឆ្លើយតបតាមសំណើរសុំអន្តរាគមន៍បន្ទាន់ៗមួយចំនួនតាមភារកិច្ចចាំបាច់ដើម្បីធានាសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


