ព័ត៌មានជាតិ
អាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឈ្វេងយល់ប្រព័ន្ធទឹក នៅ ២ ប្រាសាទ
ក្រុមអ្នកជំនាញទឹក ដឹកនាំដោយព្រឹទ្ធបុរសមហាវិទ្យាល័យវារីសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាស្វែងយល់អំពីស្ថានភាពភូមិសាស្រ្តទូទៅ ប្រព័ន្ធរៀបចំទឹកបុរាណ និងខ្សែទឹកធម្មជាតិក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះករ។

កិច្ចសហប្រតិបត្តិការចុះសិក្សាស្វែងយល់ប្រព័ន្ធទឹកនេះ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣។ ការសិក្សានេះមានគោលបំណងដូចខាងក្រោម៖

– ពិនិត្យមើលលទ្ធភាពរៀបចំកែលម្អរប្រព័ន្ធទឹកតាមប្រាសាទសំខាន់ៗដើម្បីកាត់បន្ថយការដក់ទឹកតាមបរិវេណប្រាសាទ និងសម្រួលការដើរទស្សនារបស់ភ្ញៀវទេសចរនារដូវវស្សា។

– ពិនិត្យមើលលទ្ធភាពស្តុកទឹកបានយូរនៅតាមស្រះ និងអាងទឹកបុរាណ។

– ការរៀបចំស្តារសំណង់ទឹកបុរាណ និងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តក្នុងរមណីយដ្ឋាន ដើម្បីអភិរក្សធនធានជីវៈចម្រុះ វិស័យកសិកម្ម និងទេសចរណ៍។

លើសពីនេះ ក្រុមការងារទាំងពីរបានពិភាក្សាគ្នា អំពីផែនការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅក្នុងរមណីយដ្ឋានទាំងពីរនាថ្ងៃអនាគត។ ក្រៅពីនេះ ក្រុមការងារមកពីមហាវិទ្យាល័យវារីសាស្រ្តក៏បានជួយតម្លើងឧបករណ៍ត្រង់ទឹកភ្លៀង និងសីតុណ្ហភាព ដើម្បីប្រមូលទិន្នន័យកម្ពស់ទឹកភ្លើង និងសីតុណ្ហភាពក្នុងរមណីយដ្ឋានប្រាសាទកោះកេរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
សន្តិសុខសង្គម៧ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម


