ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហើបថា អាចនឹងលើកលែងទោសឲ្យលោក ហូរ វ៉ាន់ បើព្រមផ្ដាច់ខ្លួនចេញពីបុគ្គលជ្រុលនិយម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា សម្ដេច នឹងទូលថ្វាយព្រះមហាក្សត្រ លើកលែងទោស ដល់យលោក ហូរ វ៉ាន់ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ និងអតីតមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត ប្រសិនបើពួកគេផ្ដាច់ខ្លួនចេញពីបុគ្គលអ្នកដឹកនាំនយោបាយជ្រុលនិយមម្នាក់នោះ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» និងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅព្រឹកថ្ងៃទី ១៩ ខែមករានេះ បានថ្លែងដោយឲ្យលោក ហូរ វ៉ាន់ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយសម្ដេចនឹងទូលថ្វាយព្រះមហាក្សត្រ លើកលែងទោសឲ្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅក្នុងសេចក្ដីថ្លែងការណ៍របស់សម្ដេច កន្លងមក គឺផ្ដោតតែទៅលើការចាត់វិធានការ ទៅលើអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ ក្រៅពីនោះ ប្រសិនបើផ្ដាច់ខ្លួនចេញពីបុគ្គលម្នាក់នោះ សម្ដេច នឹងទូលថ្វាយព្រះមហាក្សត្រ លើកលែងទោសឲ្យ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ព្រោះសេចក្ដីថ្លែងការណ៍របស់ខ្ញុំ គឺខ្ញុំចាប់អ្នកដឹកនាំនយោបាយជ្រុលនិយមតែម្ដងទេ ក្រៅពីនោះ ផ្ដាច់ខ្លួនចេញមកលើកលែងទោសឲ្យ»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង