ព័ត៌មានជាតិ
ឆ្នាំ២០២២ ក្រសួងវប្បធម៌ជួសជុលនិងអភិរក្សសំណង់បុរាណ និងវត្ថបុរាណជិត ៦០០ ទីតាំង
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា នៅឆ្នាំ ២០២២ កន្លងទៅនេះ ក្រសួងបានជួសជុលនិងអភិរក្សសំណង់បុរាណបានសរុបចំនួន ៤៨ សំណង់លើគោលរដៅដែលបានកំណត់ចំនួន ១៩ សំណង់ និងបានជួសជុលអភិរក្សវត្ថុបុរាណសរុបចំនួន ៥៤០ លើគោលដៅដែលបានកំណត់ចំនួន ១២៥ មុខ។

ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំសម្រាប់ឆ្នាំ២០២៣នៅសាលសន្និសីទចុមុខ នៅព្រឹកថ្ងៃទី២៦មករានេះ លោកស្រីរដ្ឋមន្ត្រីបានបន្តថា ទោះបីសម្រេចលើសគោលដៅក៏ពិតមែន ប៉ុន្តែបើធៀបទៅឆ្នាំ២០២១ចំនួនសំណង់បុរាណដែលបានជួសជុលអភិរក្សមានការធ្លាក់ចុះពី ៨០ សំណង់មកនៅ ៤៨សំណង់ ដែលត្រង់ចំណុចនេះត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងម៉េចដើម្បីកុំឲ្យការប្រែប្រួលមានគម្លាតខ្លាំងពេក។
លោកស្រីរដ្ឋមន្ត្រីបានបន្តទៀតថា ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានដល់ត្រចះត្រចង់នេះក៏ជួបប្រទះបញ្ហាប្រឈមសំខាន់ៗជាច្រើនផងដែរ ដែលទាមទារឱ្យមានផែនការនិងទិសដៅក្នុងការដោះស្រាយលក្ខណៈជាប្រព័ន្ធ និងជាដំណាក់កាលក្នុងនោះក៏មានការពាក់ព័ន្ធការវាយបំផ្លាញសំណង់បេតិកភណ្ឌ។
គួរបញ្ជាក់ថារយៈពេល ៥ ឆ្នាំកន្លងទៅនេះពោល គឺចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជួសជុល និងអភិរក្សសំណង់បុរាណចំនួន ៣៥៤ ដូចជា៖ ប្រាសាទបុរាណចំនួន ១២១, ព្រះវិហារបុរាណចំនួន ១៤, បានជួសជុលនិងអភិរក្សសំណង់បុរាណ ចំនួន១៧៧, ស្ពានបុរាណចំនួន ៥, សំណង់បុរាណផ្សេងៗ ចំនួន ៣៧ ដែលមានដូចជា ការជួសជុលប្រាសាទបន្ទាយឆ្មារ, ប្រាសាទតាព្រហ្ម, ខ្លោងទ្វារតាកែវ, ប្រាសាទភ្នំបាខែង, ប្រាសាទសំបូរព្រៃគុក, ប្រាសាទកណ្ដាលស្រះស្រង់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


