ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ខេត្តក្រចេះដាក់ផែនការតភ្ជាប់បណ្តាញអគ្គិសនីទៅដល់គ្រប់ភូមិ
រដ្ឋបាលខេត្តក្រចេះ បានដាក់ផែនការក្នុងការតភ្ជាប់បណ្តាញអគ្គិសនីដល់ប្រជាពលរដ្ឋនៅគ្រប់ភូមិទូទាំងខេត្ត។
លោក វ៉ា ថន អភិបាលខេត្តក្រចេះថ្លែងក្នុងសន្និសិទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្ត ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅព្រឹកនេះថា បច្ចុប្បន្ននេះទូទាំងខេត្តបណ្តាញអគ្គិសនី បានគ្របដណ្តប់លើភូមិចំនួន ២៧៩ភូមិស្មើនឹង ៨៥,៣២% នៃភូមិរដ្ឋបាលសរុប ចំនួន ៣២៧ភូមិ។ នៅឆ្នាំ ២០២៥ ខេត្តដាក់ផែនការនឹងតភ្ជាប់បណ្តាញអគ្គិសនីទៅដល់គ្រប់ភូមិឃុំនៅទូទាំងខេត្ត ដែលជាផ្នែកយុទ្ធសាស្រ្តដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋក្នុងមូលដ្ឋាន។

លោក វ៉ា ថន បានបន្តថា ខេត្តក្រចេះជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ៣៤០ គីឡូម៉ែត្រ។ ខេត្តចែកចេញជា ១ក្រុង ៥សង្កាត់ និង ៦ស្រុក ៤៣ឃុំ ស្មើនឹង ៣២៧ភូមិ មានផ្ទៃដីសរុប ១១.០៩៤គីឡូម៉ែត្រការេ។ ប្រភពអគ្គិសនីប្រើប្រាស់ទូទាំងខេត្តបានមកពីបណ្តាញជាតិ វារីអគ្គិសនីសេសាន ២ និងពីប្រទេសវៀតណាម។
អាជ្ញាធរខេត្តក្រចេះបានចេញអាជ្ញាបណ្ណឱ្យអ្នកចែកចាយអគ្គិសនី ៩ អាជ្ញាបណ្ណ រួមមាន៖ អគ្គិសនីក្រចេះ “EDC” ១អាជ្ញាបណ្ណ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អគ្គិសនីកម្ពុជា និងអគ្គិសនីឯកជនមាន ៨ អាជ្ញាបណ្ណ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


