សន្តិសុខសង្គម
អាជ្ញាធរខេត្តក្រចេះ ចុះរឹតបន្តឹងយានយន្តកែច្នៃខុសបច្ចេកទេស
ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ សហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកឆ្លូង ចុះរឹតបន្តឹងនិងចាត់វិធានការចំពោះយានបន្តកែច្នៃខុសបច្ចេកទេស ត្រង់បណ្តោយផ្លូវជាតិលេខ ៧៣ ស្រុកឆ្លូង ខេត្តក្រចេះ។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ ដឹកនាំដោយលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកឆ្លូង ធ្វើការចុះពិនិត្យនិងឃាត់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ស្ថិតក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ចំពោះប្រតិបត្តិការណ៍នេះ ជាលទ្ធផលក្រុមការងារធ្វើការត្រួតពិនិត្យ និងវាស់វែងតាមលក្ខណៈបច្ចេកទេសឃាត់បានរថយន្តចំនួន ១២ គ្រឿង ក្នុងនោះមានចំនួន ០៤ គ្រឿង ដែលខុសបច្ចេកទេសលើសកម្ពស់ពី ៣ តឹក ទៅ ៦ តឹក ពីបទដ្ឋានបច្ចេកទេសយានយន្ត។
ដោយឡែកនៅថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ បានកាត់ទ្រុងរថយន្តចំនួន ៤ គ្រឿង។ ចំណែកឯរថយន្តចំនួន ០៨ គ្រឿងទៀត ដែលមិនមានខុសលក្ខណៈបច្ចេកទេស ក្រុមការងារបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតានិងបានណែនាំឲ្យបន្តផ្សព្វផ្សាយដល់ម្ចាស់យានយន្ត ដែលធ្វើចរាចរណ៍លើផ្លូវសាធារណៈដទៃទៀតឲ្យបន្តចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា។

ជាមួយនោះ ក្រុមការងារបានធ្វើការណែនាំដល់អ្នកបើកបរ និងម្ចាស់យានយន្តត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវធ្វើការកាត់ទ្រុងនៅនឹងកន្លែងឲ្យបានត្រឹមត្រូវទើបឲ្យបន្តដំណើរទៅមុខបាន៕

គួរបញ្ជាក់ថា ចំពោះផែនការបន្តរបស់ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបន្តអនុវត្តរឹតបន្តឹងនៅតាមគោលដៅលើដងផ្លូវ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងគោលបំណងឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរ និងចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីប្រើប្រាស់បានយូរអង្វែង៕
ដោយ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


