ព័ត៌មានជាតិ
លោក វ៉ា ថន៖ ២០ ឧសភា ជាថ្ងៃបុណ្យជាតិផ្លូវការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ថ្ងៃ២០ ឧសភា ជាថ្ងៃបុណ្យជាតិជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ដោយបានសម្លាប់ប្រជាជនប្រមាណជាង ៣លាននាក់។

លោកបានថ្លែងបែបនេះ ក្នុងឱកាសទិវានៃការចងចាំ ២០ ឧសភា នៃរបបប្រល័យពូជសាសន៍ប៉ុល ពត នៅកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នៅវត្តសម្តេចព្រះនាគវន្តវរពោធិ៍ (វត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម។
លោក អភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធខួបទិវាជាតិនៃការចងចាំជាប្រវត្តិសាស្ត្រនេះ គឺធ្វើឡើងក្នុងស្មារតីចងចាំនិច្ច និងមិនអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដល់របបប្រល័យពូជសាសន៍ ប៉ុល ពត។

ជាមួយគ្នានេះ លោក វ៉ា ថន អភិបាលខេត្ត បានស្នើដល់អាជ្ញាធរ ស្រុក ឃុំ និងកងកម្លាំងសម្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកចិត្របុរី និងប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ ស្កាត់ និងបង្ក្រាបសកម្មភាព លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើង និងទប់ស្កាត់ការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាននៅក្នុងឃុំ និងស្រុកចិត្របុរី ទាំងមូល ឱ្យបានម៉ឺងម៉ាត់បំផុត។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សានូវសុខភាពអនាម័យឱ្យបានល្អ ជាពិសេសកូនៗ ឬក្មួយៗក្នុងគ្រួសារ ករណីមានរោគសញ្ញាមិនប្រក្រតីណាមួយ សូមរួសរាន់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។

មួយវិញទៀត ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងជួយតាមដាន និងជំរុញដល់កូនៗឱ្យខិតខំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលរៀនជំនាញនានា ជាពិសេសទប់ស្កាត់ និងហាមឃាត់ ការប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យបាត់បង់ស្មារតី និងខាតបង់ប្រយោជន៍សង្គមជាតិ និងគ្រួសារ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


