ព័ត៌មានជាតិ
មានតែក្រុងស្រុកចំនួនពីរក្នុងខេត្តក្រចេះ នៅសេសសល់សំណង់បុរាណចាស់ៗ
លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានគូសបញ្ជាក់ថា នៅទូទាំងខេត្តក្រចេះមានតែស្រុកក្រុងចំនួនពីរដែលនៅសេសសល់សំណង់បុរាណ។

លើកឡើងនៅក្នុងសន្និសីទស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តក្រចេះដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពា្យរដ្ឋាភិបាលកាលពីពេលថ្មីៗកន្លងទៅនេះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា សំណង់បុរាណដែលសេសសល់ក្នុងខេត្តគឺមាននៅក្នុងស្រុកឆ្លូង និងនៅក្នុងទីរួមខេត្ត ខណៈស្រុកផ្សេងទៀតដូចជាស្រុកសំបូរ និងស្រុកស្នួលមិនមានសេសសល់សំណង់បុរាណទៀតនោះទេ។
យ៉ាងណាមិញ បើតាមលោកអភិបាលខេត្តសំណង់ខ្លះក៏មានការខូចខាតដោយសារខ្វះការថែទាំ និងណាមួយដោយសារអាយុកាលផងដែរ។

«នៅស្រុកឆ្លូង មានសំណង់មួយកន្លែងបានបាក់ដោយខ្លួនឯង ដោយសារខ្វះការជួសជុលនិងគ្មានលទ្ធភាពជួសជុល និងមួយកន្លែងទៀតនៅមន្ទីរសុខាភិបាលខេត្ត ក៏ស្ទើរតែបាក់រលំជួសជុលលែងកើត ដោយសារអាយុកាលយូរឆ្នាំ គួបផ្សំកង្វះខាតថវិកាសម្រាប់ធ្វើការជួសជុលផងនោះ»។
លោក វ៉ា ថន បានបន្ថែមថា នាពេលកន្លងមកដោយមានគោលការណ៍ណែនាំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ដូចជាក្រសួងទេសចរណ៍ក្នុងការចូលរួមអភិរក្សសំណង់ចាស់ៗ រដ្ឋបាលខេត្តក៏បានធ្វើការណែនាំទៅកាន់ម្ចាស់សំណង់ បើសិនមានការខូចខាតអាចធ្វើការជួសជុល តែត្រូវរក្សារូបរាងមិនឱ្យខូចទ្រង់ទ្រាយដើមឡើយ។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តតែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះសំណង់បុរាណ ព្រោះវាក៏ជាកន្លែងក៏ដូចជាគោលដៅទេសចរណ៍មួយ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យទៅទស្សនាផងដែរ៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


