ព័ត៌មានជាតិ
អាជីវកម្មរុករករ៉ែមាសនៅខេត្តក្រចេះ បានលទ្ធផលបែបណាហើយ?
រដ្ឋាភិបាលបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបរទេសមួយ វិនិយោគលើអាជីវកម្មរ៉ែមាសដែលមានទីតាំងនៅស្រុកសំបូរខេត្តក្រចេះ។
លោក សុខ គីរីរតន៍ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តក្រចេះបានបញ្ជាក់ថា ខេត្តក្រចេះមានក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១ កន្លែង ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះវិនិយោគិនមកពីប្រទេសចិន។

ខេត្តក្រចេះមានសក្តានុពលលើវិស័យធនធានធម្មជាតិ រ៉ែថ្មក្រានីត ស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរ។ ខេត្តមានក្រុមហ៊ុន សហគ្រាស និងអាជីវករដែលធ្វើការរុករករ៉ែចំនួន ៦១ ក្រុមហ៊ុន ស្មើនឹង ៦៥ អាជ្ញាបណ្ណ។
ដោយឡែកអាជីវកម្មរ៉ែមាសនៅខេត្តក្រចេះ មាន ១ ក្រុមហ៊ុន ស្មើនឹង ១ អាជ្ញាបណ្ណ។ លោកសុខ គីរីរតន៍ បញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់ខែ មករា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែមាស បានចម្រាញ់រ៉ែមាសបានចំនួន ៦ លើក និងចម្រាញ់មាសសុទ្ធបានចំនួន ៦៧,៥៣គីឡូក្រាម។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា មកដល់ពេលនេះមានក្រុមហ៊ុនចំនួន ៤ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសនៅក្នុងប្រទេសកម្ពុជា។ ទី១៖ ក្រុមហ៊ុន Xing Yuan Kanng Yeak មានទីតាំងនៅតំបន់អូរខ្លិកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ។ ទី២៖ ក្រុមហ៊ុន Xinshan Industrial Cambodia មានទីតាំងនៅតំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ទី៣៖ ក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារ និងទី៤៖ ក្រុមហ៊ុន Renaissance Minerals មានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
ក្រុមហ៊ុន Renaissance Minerals (Cambodia) ជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលីនិងជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ បានចាប់ផ្ដើមផលិតមាសជាលើកដំបូងនៅប្រទេសកម្ពុជា។
ក្រុមហ៊ុននេះបានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ពេលនេះបានប្រតិបត្ដិការបានជាង ១ ឆ្នាំហើយ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ