ព័ត៌មានជាតិ
តំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពកំពុងរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញយ៉ាងរង្គាល
សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅព្រំប្រទល់ (ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ)កំពុងរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញយ៉ាងរង្គាលរួចដឹកយកទៅលក់យ៉ាងរំភើយ ខណៈគេសង្ស័យមន្ត្រីការពារព្រៃនៅតំបន់នោះជាអ្នកបើកភ្លើងខៀវ។
ប្រភពពីពលរដ្ឋដែលរស់នៅជាប់នឹងព្រំប្រទល់នឹងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានលើកឡើងថា តំបន់ការពារដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញយ៉ាងរង្គាលក្រោមការបើកដៃពីស្ថាប័នអ្នកការពារក្នុងដែនជម្រកខាងលើ។

ប្រភពបន្តថា នៅពេលយប់មានឮម៉ាស៊ីនត្រង់ស៊ីន័រគោយន្ត និងឡានទ្រហឹងគេអារឈើនឹងដឹកជញ្ជូនចេញពីក្នុងតំបន់ដែនជម្រកខាងលើបានយ៉ាងរលូន ដោយសារមានការឃុបឃិតពីមន្រ្តីការពារក្នុងតំបន់នោះដែរ។
ប្រភពបន្តទៀតថា ដីព្រៃតំបន់អភិរក្សខាងលើគេមិនអនុញ្ញាតឲ្យពលរដ្ឋដើរចូលនោះទេ កុំថាឡើយដល់តែលីកាំបិតពូថៅចូលសូម្បីតែដៃទទេក៏មិនបានដែរ។ ចុះហេតុអីពួកអ្នកអារឈើចូលបានដោយពុំមានហាមខាត់ពីអ្នកការពារនៅតំបន់ខាងលើនោះអញ្ចឹង? អាស្រ័យហេតុនេះហើយពលរដ្ឋនិងមហាជនគ្រប់មជ្ឃដ្ឋានស្នើសុំដល់ក្រសួងមន្ទីរពាក់ព័ន្ធជួយដាក់កំលាំងជំនាញធ្វើការចុះស៊ើបអង្កេតនៅព្រៃតំបន់ដែនជម្រកក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងមួយផ្នែកទៀតនៅស្រុកវ៉ារិន និងស្រុកស្វាយលើ ខេត្តសៀមរាប ផង ព្រោះពេលនេះល្បីខ្លាំងណាស់មន្រ្តីការពារដែនតំបន់ជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញអាឈើដូចពាក្យចាស់ពោលថា(កន្ទេលធំនាំគ្នាបន្លំដេក)។

សូមបញ្ជាក់ផងដែរថា តៃកុងត្រង់ស៊ីន័រដែលកំពុងពុះអាជ្រៀកឈើនោះជាពលរដ្ឋនៅស្រុកវ៉ារិនខេត្តសៀមរាប ហើយជាអ្នកស្និទ្ធស្នាលជាមួយម្នាក់ឈ្មោះ ហៀង ដែលជាអ្នកការពារដែនជម្រកនោះ។ ម្យ៉ាងវិញទៀតគេដឹងថាអ្នកអាជ្រៀកឈើជាឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាងសកម្មក្នុងព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើស្ថិតនៅភូមិរំចេក និងភូមិអូរតាម៉េង និងជាអ្នកស្និតស្នាលជាប្រធានសហគមន៍ផង។
ចំណែកព្រៃឈើក្នុងដែនជម្រកគូលែនព្រហ្មទេព ស្ថិតក្នុងដែនដីខេត្តសៀមរាប គឺនៅស្រុកស្វាយលើ ស្រុកវ៉ារិន ក៏មានការកាប់បំផ្លាញនិងដឹកជញ្ជូនជារៀលរាល់ថ្ងៃ ចេញពីតំបន់ក្រមុំបូល ឆ្លងកាត់តាមស្នាក់ការអូរអាចែ និងឆ្លងតាមស្នាក់ការអូរប៉ារ៉ា ឆ្ពោះទៅចែកចាយតាមដេប៉ូនានាក្នុងនៅខេត្តសៀមរាប។
ជុំវិញករណីខាងលើលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានប្រាប់អ្នកកាសែតថា សព្វថ្ងៃនេះមានជំនាញពីក្រុមដែលនៅបំពេញការងារនៅតំបន់ដែនជម្រកគូលែនព្រហ្មទេព ទី១.មន្រ្តីឧទ្យានុរក្សរបស់បរិស្ថាន.ទី២.មន្រ្តីអង្ការអភិរក្សសត្វព្រៃកម្ពុជា ជាអ្នកមើលនិងការពារយ៉ាងយកចិត្តទុដាក់ក្នុងដែនជម្រកនោះ។លោកបន្តទៀតថា ឈើដែលគេអានោះគឺយកទៅធ្វើស្នាក់ការយាមនៅទីនោះទេ មិនមានដូចពលរដ្ឋថាមានអ្នកចូលកាប់អាឈើនៅតំបន់ណឹងឡើយ។ចំណែកលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មិនអាចសុំការពន្យល់បានទេនាព្រឹកថ្ងៃទី០១ខែកុម្ភៈនេះ ដោយហៅទូរស័ព្ទចូលគ្មានអ្នកលើក។
មហាជនលើកឡើងថា សព្វថ្ងៃនេះព្រៃសហគមន៍មួយចំនួននៃខេត្តទាំង២នេះ បានប្រែក្លាយជាវាលរហោស្ថាន និងក្លាយជាចម្ការដំឡូងមីរបស់ពលរដ្ឋនិងអ្នកមានអំណាចមួយចំនួនតូចទៅហើយ។
ទោះជាយ៉ាងនេះក្តីគេមានសង្ឃឹមថា ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តទាំង២ខាងលើ នឹងមិនបណ្តែតបណ្តោយអោយមានករណីកាប់បំផ្លាញព្រៃឈើ នៅតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នេះតទៅទៀតនោះទេ៕
អត្ថបទ៖ កុសល

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក