Connect with us

ព័ត៌មានជាតិ

បញ្ចប់បរិញ្ញាបត្រ យុវតីម្នាក់សុខចិត្តចោល​ការងារ​ទីក្រុង​ទៅជួយ​សហគមន៍តំបន់ដាច់ស្រយាល

បានផុស

នៅ

សហគមន៍អេកូ​ទេសចរណ៍​ ជី ផាត នា​ខេត្ត​កោះ​កុង ​បាន​ទាក់ទាញ​បេះ​ដូង​និស្សិត​ស្រី​ម្នាក់​ឱ្យ​ទៅ​បម្រើ​ការ​ងារ​នៅ​ទី​នោះ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រជំនាញ​ទេសចរណ៍​ នៅ​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា​ ព្រាប សុមាវត្តី បាន​ឱ្យ​«​កម្ពុជា​ថ្មី» ដឹង​នៅ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣​ នេះ​ថា កញ្ញា​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម និង​បាន​​បញ្ចប់​​ការ​សិក្សា​ជំនាញ​ទេសចរណ៍នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញក្នុង​ឆ្នាំ​ ២០២២​។ ថ្មីៗ​នេះ​កញ្ញា​បានស្ម័គ្រ​ទៅ​​បម្រើ​ការងារ​នៅ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត (CBET Booking Coordinator) ​ក្នុង​​តួនាទី​ជាអ្នក​សម្រប​សម្រួល​ការ​កក់​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិក្នុង​សហគមន៍​អេកូ​ទេសចរណ៍​។

មុន​ពេល​ទៅ​បម្រើ​ការងារនៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​គ្រួសារ​​ កញ្ញា​ធ្លាប់​បាន​​ធ្វើ​ការ​តាំង​ពី​កំឡុង​ឆ្នាំ ២០១៨ ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញដែល​មាន​តួនាទី​ជា Barista & Service។

ច្បាស់​ណាស់ អាច​មាន​មនុស្ស​មួយ​ចំនួន​​ពិត​ជា​ឆ្ងល់​ហើយ​ថា កញ្ញា​ ព្រាប សុមាវត្តី រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទេសចរណ៍ តែ​ហេតុ​អ្វី​បាន​ជា​កញ្ញា​បោះ​បង់​ការងារ​នៅ​ក្នុង​ទីក្រុង ហើយ​សម្រេច​ចិត្ត​ទៅ​បំពេញ​ការងារ​នៅ​តំបន់​ជីផាត ដែល​អាច​និយាយ​បាន​ថា ជា​តំបន់​មួយ​ដែល​ដាច់​ស្រយាល​មួយ​ទៅ​វិញ។

បើ​តាម​ការ​គូស​បញ្ជាក់​របស់​កញ្ញា​ ព្រាប សុមាវត្តី «មូល​ហេតុ​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ មក​ធ្វើ​ការ​នៅ​តំបន់​ទេសចរណ៍​ជីផាត​នេះ ពី​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ធម្មជាតិ ព្រៃឈើ នឹង​សត្វ​ព្រៃ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ បាន​ធ្វើ​ការ​ជា​មួយ​ប្រជាជន អាច​ជួយ​អភិវឌ្ឍន៍​ដល់​សហគមន៍»។

កញ្ញា​បន្ត​ថា «​ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ចង់​ជួយ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ ឱ្យ​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ ក្នុង​ស្រុក​ពិសេស​នៅ​តំបន់​អេកូ​ទេសចរណ៍​បែប​សហគមន៍ មួយ​នេះ​តែ​ម្តង»។

កញ្ញា​ សុមាវត្តី បាន​បន្ថែម​ថា​ បើ​ទោះ​បី​ជា​តំបន់​ទេសចរណ៍ជី​ផាត ដាច់​ស្រយាល​ក៏​ពិត​មែន ប៉ុន្តែ​ការ​ងារ​មួយ​នេះ ជា​ការងារ​ដែល​កញ្ញា​ស្រលាញ់និង​ពេញ​ចិត្ត ដូច្នេះ​​កញ្ញា​នឹង​មិន​បោះបង់​ចោល​នោះ​ទេ។ ​អ្វីដែលអាចធ្វើបាន កញ្ញា​នឹង​ជួយ​លើក​ស្ទួយ​ផ្សព្វ​ផ្សាយ​សហគមន៍​មួយ​នេះ ​ឱ្យ​មាន​ភាព​រីក​ចម្រើន​តាម​រយៈ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ ដែល​បាន​ចូល​មក​ទស្សនា​។

ទន្ទឹម​នេះ កញ្ញា​ ព្រាប សុមាវត្តី ក៏​បាន​លើក​ឡើង ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កញ្ញា​បាន​ជួប​ប្រទះ កំឡុង​ពេល​មក​បំពេញ​ការងារ​នៅ​ទី​នេះ ​ប្រមាណ​ជា ៣​ចំណុច​ដូច​ខាង​ក្រោម​៖

  • ដោយ​ហេតុ​ថា កញ្ញា​បាន​មក​រស់​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កោះកុង តែ​ម្នាក់​ឯង ​ដែល​ជា​ទឹក​ដី​ថ្មី ដូច្នេះ មិន​អាច​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ស្អប់ ឬ​ស្រលាញ់​ទេ ប៉ុន្តែ​អ្វី​ដែល​កញ្ញា​អាច​ធ្វើ​បាន​ គឺ​បង្កើត​ទំនាក់​ទំនង​ឱ្យ​បាន​ច្រើន ធ្វើ​ល្អ​ទៅ​កាន់​អ្នកដទៃ
  • បញ្ហា​មួយ​ទៀត ច្បាស់​​ណាស់​ថា​មនុស្ស​មួយ​ចំនួន​បាន​ដឹងថា ជីផាត​ ជា​តំបន់​ដាច់​ស្រយាល ដូច្នេះវា​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ​(ផ្លូវ​ស្ងាត់ហើយ​ទៅ​ណា​មក​ណា​ម្នាក់​ឯង)
  • ​ចុង​ក្រោយ គឺ​ពិបាក​នៅ​ក្នុង​ការ​ស្វែង​រក​ទិញ​ទំនិញ​ក៏​ដូច​ជា​របស់​របប​ផ្សេងៗ តម្រូវ​ការ​ផ្ទាល់​ខ្លួន​មួយ​ចំនួន ព្រោះ​វា​ជា​តំបន់​ដាច់​ស្រយាល។

កញ្ញា ព្រាប​ សុមាវត្តី ក៏​រៀប​រាប់​ឱ្យ​ដឹង​ខ្លះ​ៗផងដែរ ពី​តំបន់​ទាក់ទាញ​ពាក់ព័ន្ធ​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត គឺភ្ញៀវ​ទេសចរ អាច​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រៃ មើល​សត្វ​ព្រៃ ទឹកធ្លាក់ ទឹក​ឆាយ។ លើសពីនេះ ក៏​នៅ​មាន​វត្ថុបុរាណ​ដូច​ជា​ ពាង​បុរាណ ផ្នូរបុរាណ​។ ជាង​នេះ​ទៀត ភ្ញៀវ​ទេសចរជាតិនិង​អន្តរជាតិ ​អាច​ធ្វើ​សកម្មភាព​ជា​មួយ​ប្រជាពលរដ្ឋ​ដូច​ជា​ការ​ស្នាក់​នៅ​ជា​លក្ខណៈ​ផ្ទះ​ស្នាក់ អាច​រៀន​សូត្រ​ពី​របៀប​រស់​នៅ​ពលរដ្ឋ​មូលដ្ឋាន អាច​ញាំ​អាហារនិង​ចំអិន​អាហារ​​ជាមួយប្រជាជន ជាមួយ​គ្នានេះ ក៏​អាច​ចូលរួម​ផ្សារភ្ជាប់​ជាមួយ​ពលរដ្ឋ​ក្នុង​ភូមិ​ផង​ដែរ។

ក្រៅ​ពី​នេះ​ភ្ញៀវ​ទេសចរអាច​ជិះ​ទូក​មើល​ថ្ងៃ​រះ ថ្ងៃ​លិច ជិះ​កាយាក់ ជិះ​ទូក​មើល​អំពិលអំពែក​ពេល​រាត្រី ជិះ​ទូក​ចាក់​បង្កង​ពេល​យប់ ការ​បោះតង់​តាម​មាត់​ព្រែកជាដើម។

ជា​ចុង​ក្រោយ​នេះ កញ្ញា​ ព្រាប សុមាវត្តី ក៏​សំណូម​ពរ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មេត្តា​ចូល​រួម​គ្រប់​សហគមន៍​ទាំង​អស់​នៅ​ក្នុង​ប្រទេស ដើម្បី​ជួយ​លើក​ស្ទួយ​ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ស្រុក​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម