ព័ត៌មានជាតិ
ប្រធានមន្ទីរ៖ ភ្ញៀវទេសចរក្នុងនាវាខ្នាតយក្សចូលចតខេត្តព្រះសីហនុ នឹងទៅកម្សាន្តតំបន់សំខាន់ៗរបស់កម្ពុជា
នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Nautica មានសញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សជាច្រើនជាតិសាសន៍ជិត ១.០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មីថា នាវាទេសចរណ៍នេះ មានផ្ទុកមនុស្សជាច្រើនជាតិសាសន៍សរុបចំនួន ៩៤២នាក់ ដែលមាននាវិកសរុបចំនួន ៤០៧នាក់ ស្រី៦៩នាក់ (៣៦សញ្ជាតិ ) និងមានភ្ញៀវទេសចរសរុបចំនួន ៥៣៥នាក់ ស្រី២៨៨នាក់ (២៤សញ្ជាតិ ) ក្នុងនោះ សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក ។

បើតាមលោកប្រធានមន្ទីរ ភ្ញៀវទេសចរនៅក្នុងនាវាទាំងអស់ នឹងចេញដំណើរកម្សាន្តនៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ ភ្ញៀវមួយចំនួន ទៅកម្សាន្តលេងនៅតំបន់ឆ្នេរ ខេត្តព្រះសីហនុ តាមវត្តអារាម សហគមន៍ សាលារៀន ផ្សារ ហើយមួយចំនួនទៀតទៅគោលដៅតំបន់ទេសចរណ៍ខេត្តសៀមរាប និងរាជធានីភ្នំពេញជាដើម។
លោក តាំង សុចិត្តគ្រឹស្នា បានលើកឡើងទៀតថា ការវិលត្រឡប់របស់នាវាទេសចរណ៍ធំៗចូលមកជាបន្តបន្ទាប់នេះ ដោយសារគេមើលឃើញថា កម្ពុជា ជាតំបន់មានសក្តានុពល និងគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ពិសេសទៅលើសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។ លើសពីនេះទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏បានល្អប្រសើរផងដែរ។

ប្រធានមន្ទីរទេសចរណ៍ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ នាវាទេសចរណ៍ធំៗ នឹងបន្តចូលមកកម្ពុជា ថែមទៀត ចន្លោះពី ៤៥-៥០នាវា ក្នុងមួយឆ្នាំៗ ពិសេសនៅក្នុងឆ្នាំ ២០២៣នេះ ប្រសិនបើមិនមានការងើបឡើងវិញនៃជំងឺកូវីដ-១៩ និងបញ្ហាផ្សេងៗទៀត។
សូមបញ្ជាក់ថា ឈ្មោះ Nautica ដែលចូលចតនៅខេត្តព្រះសីហនុនេះ មានប្រវែងបណ្តោយជាង១៨០ម៉ែត្រ ទទឹងជាង ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ។ នាវានេះ នឹងចាកចេញទៅវិញនៅម៉ោង ៦ល្ងាចថ្ងៃដដែលនេះ ដោយបន្តដំណើរឆ្ពោះទៅប្រទេសវៀតណាម៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


