ព័ត៌មានជាតិ
វៀតណាម ចេញបញ្ជាឲ្យកម្ទេចចោលភ្លាម បើរកឃើញសត្វបក្សី នាំចូលដោយខុសច្បាប់
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម កាលពីថ្ងៃអាទិត្យទី២៦ខែកុម្ភៈ បានតម្រូវឲ្យគ្រប់ខេត្ត-ក្រុងក្នុងប្រទេសវៀតណាម ទប់ស្កាត់ការជួញដូរសត្វបក្សីចូលប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស H5N1 បន្ទាប់ពី កម្ពុជា រាយការណ៍អំពីមេរោគនេះចំនួន២ករណី ក្នុងនោះមានម្នាក់បាត់បង់ជីវិត។

ក្រសួងបានស្នើឲ្យគ្រប់រដ្ឋធានី-ខេត្ត បង្កើនការត្រួតពិនិត្យ និងតាមដាន ជាពិសេសនៅតាមតំបន់ព្រំដែន និងកំពង់ផែសមុទ្រ ក៏ដូចជាផ្លូវទឹកផងដែរ ដើម្បីរកឲ្យឃើញ និងដោះស្រាយឲ្យបានទាន់ពេលវេលា នូវការជួញដូរ ការកាប់សម្លាប់ និងដឹកជញ្ជូនសត្វបក្សីខុសច្បាប់ទៅកាន់ប្រទេសវៀតណាម ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូង។
នៅពេលណាដែលការដឹកជញ្ជូនសត្វ និងផលិតផលសត្វត្រូវបានរកឃើញថាដឹកជញ្ជូនខុសច្បាប់ចូលក្នុងប្រទេសវៀតណាម ត្រូវតែបំផ្លាញចោលជាបន្ទាន់។

មូលដ្ឋានក៏ត្រូវបានចាត់តាំងឲ្យដឹកនាំប៉ូលិស និងកងកម្លាំងការពារព្រំដែនរបស់ពួកគេ បើកការស៊ើបអង្កេតលើការដឹកជញ្ជូន និងជួញដូរសត្វបក្សីឆ្លងព្រំដែនផងដែរ។
ទន្ទឹមនឹងនោះ ភ្នាក់ងារឃ្លាំមើលទីផ្សារនឹងពង្រឹងវិធានការគ្រប់គ្រងចរាចរផលិតផលបសុបក្សីនៅវៀតណាម។ ចំណែកអ្នកដែលខកខានមិនបានរាយការណ៍ករណីសង្ស័យ ដែលបង្កឲ្យជំងឺគ្រុនផ្តាសាយបក្សីរាលដាលដល់ប្រទេសវៀតណាមនោះ គឺនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


