ព័ត៌មានជាតិ
កសិករបង្ហើបចំណីម្យ៉ាងចិញ្ចឹមមាន់ទាឆាប់ធំ ហើយមានរសជាតិដូចមាន់ស្រែសុទ្ធៗ
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ភូមិរំចេក ៤ សង្កាត់រតន: បាននាំគ្នាសម្រុកទិញកូនមាន់កូនទាយកមកចិញ្ចឹមតាមបែបលក្ខណះគ្រួសារ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ ការចិញ្ចឹមនេះទៀតសោត ក៏មានបច្ចេកទេសជាពិសេសការផ្តល់ចំណីដែលនាំឲ្យមាន់ទាឆាប់ធំ ហើយមានរសជាតិឆ្ងាញ់។
អ្នកស្រី “ចាន់នី” រស់នៅក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង បច្ចុប្បន្នក្នុងបន្ទុកគ្រួសារមានសមាជិក ០៧ នាក់។ ក្នុងសកម្មភាពកំពុងតែធ្វើចំណីឲ្យកូនមាន់ទា ដែលអ្នកស្រីទើបតែទិញកូនមាន់ទាបន្ថែមទៀតនេះបានរៀបរាប់ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ០៣ ខែមីនានេះថា អ្នកស្រីបានធូរស្រាលបន្តិចក្រោយពីបានចិញ្ចឹមសត្វមាន់ទាជាលក្ខណះគ្រួសារ។ការចំណាយកសិកររូបនេះមិនប្រើលុយកាក់ច្រើនទិញចំណី ដោយអ្នកស្រីទិញតែកន្ទក់ប៉ុណ្ណោះ សម្រាប់ធ្វើជាល្បាយជាមួយរុក្ខជាតិធម្មជាតិម្យ៉ាងដែលអ្នកស្រីបានសាកល្បងហើយបានឆាប់ធាត់ធំបានលក់ខ្លះៗ ដែលមានរសជាតិជាមាន់ស្រែដើរសុីតាមធម្មជាតិ។


ស្រី្តវ័យ ៤២ ឆ្នាំរូបនេះបន្តថា ចំណីដែលអ្នកស្រីយកមកធ្វើជាចំណីមាន់ទាបានឆាប់ធំធាត់នេះគឺ “សារ៉ាយគ្រាប់” លាយជាមួយកន្ទក់ឬគ្រាប់ពោតក្រហមកិនឲ្យហ្ម៉ត់លាយជាមួយផង ហើយមាន់ទាមានសុខភាពល្អឆាប់បានលក់។
អ្នកស្រីបន្តថា “ចំពោះសារ៉ាយគ្រាប់ពិបាករកណាស់ ដំបូងខ្ញុំបានសុំពីអ្នកជិតខាងតែបន្តិចប៉ុណ្ណោះយកមកដាំក្នុងស្រះក្រោយផ្ទះដែលមានទំហំប្រហែលទទឹង ១១ ម៉ែត្រ និងបណ្តោយ ១៤ ម៉ែត្រដើម្បីឲ្យត្រីក្នុងស្រះជ្រកនិងសុីជាចំណី។ ប៉ុន្តែពេលគ្រួសារខ្ញុំធ្វើទឹកគ្រឿងម្តងម្កាល ក៏យកមកធ្វើជាអន្លក់ផងឃើញថាមានរសជាតិឆ្ងាញ់ហើយត្រជាក់ខ្លួនទើបសាកល្បងទិញសត្វមាន់ទាចិញ្ចឹម ដោយសាកល្បងប្រើជាចំណីហើយហាន់ឬជញ្ច្រាំឲ្យម៉ដ្ឋលាយជាមួយកន្ទក់ឲ្យសុីហើយក៏បានលទ្ធផលហួសពីការស្មានតែម្តង។
ស្រ្តីរូបនេះអះអាងបន្ថែមថា អ្នកភូមិបានទិញមាន់ទាអ្នកស្រីចិញ្ចឹមយកទៅធ្វើម្ហូបម្តងហើយ គេចង់បរិភោគទៀត ដោយសារតែរសជាតិរបស់សត្វមាន់ទាដែលអ្នកស្រីឲ្យចំណីតាមបែបធម្មជាតិនិងមានរសជាតិឆ្ងាញ់ប្លែក។


លោក”គឹមហាក់” រស់នៅក្នុងភូមិសង្កាត់ជាមួយគ្នាក៏បានចាប់ផ្តើមចិញ្ចឹមមាន់ទាផងដែរ ហើយសព្វថ្ងៃក្រុមគ្រួសារលោកក៏បានលក់សត្វមាន់ទាជាបន្តបន្ទាប់ ដើម្បីជួយទ្រទ្រង់គ្រួសារក្រៅពីប្រាក់ខែពីមន្ត្រីរាជការ។
លោកថា លោកក៏បានចែក”សារ៉ាយគ្រាប”ពីអ្នកស្រីខាងលើ ដែលជាអ្នកជិតខាងដើម្បីធ្វើជាចំណីមាន់ទាដោយលោកទទួលស្គាល់ថា “សារ៉ាយគ្រាប់” នេះពិតជាចំណីដ៏ល្អសម្រាប់សត្វមាន់ទាឆាប់ធំធាត់ ហើយមានរសជាតិមិនចាញ់មាន់នៅតាមវាលស្រែនោះទេ។ ម្យ៉ាងទៀតក៏វាបានជួយសម្រាលដល់គ្រួសាររបស់លោកផងដែរ ក្រៅពីប្រាក់មន្ត្រីរាជការហើយលោកនឹងបន្តចិញ្ចឹមរហូត ដើម្បីទ្រទ្រង់ជីភាពគ្រួសារពេលណាខ្វះខាតគ្រួសារលោកអាចលក់មាន់ឬទាបានតាមតម្រូវការផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត