ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត កោតសរសើរចំពោះការហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ និងឆត្រយោង
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សំណង់បចេ្ចកទេសលោតឆត្រយោង សម្ពោធសមិទ្ធផល បិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០, នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
ថ្លែងនៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលជានិច្ចជាកាល តែងគិតគូរអំពីសុខទុក្ខ ហើយយកចិត្តទុកដាក់ចំពោះយោធិនទាំងអស់ព្រមទាំងក្រុមគ្រួសារ និងបានជួយជ្រោមជ្រែងដល់កិច្ចការហ្វឹកហ្វឺន។
លោកឧត្តមសេនីយ៍ លើកឡើងថា ជាក់ស្តែងសមិទ្ធផលនានា ដែលត្រូវបានដាក់សម្ពោធ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត គឺជាផ្នែកមួយនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា របស់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ សម្រាប់បម្រើឱ្យការងារហ្វឹកហ្វឺនជំនាញទ័ពពិសេស ដែលស្ថិតនៅក្នុងលំដាប់ការងារអាទិភាពមួយរបស់កងទ័ពជើងគោក។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស ក្នុងការខិតខំប្រឹងប្រែងប្រែក្លាយទីនេះ ឲ្យទៅជាកន្លែងហ្វឹកហ្វឺនក្នុងការលោតឆត្រដែលជាមូលដ្ឋានរឹងមាំ ដើម្បីកសាងនូវទីតាំងយូរអង្វែង ហើយស្របពេលដែលអង្គភាព៩១១ បានប្រែក្លាយខ្លួនពីកងពលតូចទៅជាបញ្ជាការដ្ឋានទ័ពពិសេស ដោយបង្កើននូវវិសាលភាពតួនាទី និងភារកិច្ចកាន់តែធំជាងមុន ខណៈទីតាំងនេះ នឹងជាមូលដ្ឋានសម្រាប់ជួយពង្រឹងជំនាញទ័ពពិសេសសម្រាប់គ្រប់អង្គភាពចំណុះ ក៏ដូចជាគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់។ ម្យ៉ាងវិញទៀត បញ្ជាការដ្ឋានទ័ពពិសេសមានវិសាលភាពធំធេងក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដោយហេតុថា ជំនាញទ័ពពិសេសគឺជាតម្រូវការចាំបាច់សម្រាប់បរិបទថ្មី នៃសង្គ្រាមបែបមិនប្រពៃណីដូចជា គ្រោះមហន្តរាយធម្មជាតិ និងអំពើភេរវកម្ម ជាដើម។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ដែលកន្លងមកបានចាត់វិធានការប្រុងប្រយ័ត្នរឹងមាំ និងបានអនុវត្តនូវរាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ដោយមិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩ នៅឡើយ។
លោកថា ជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការជម្នះនូវការលំបាកគ្រប់បែបយ៉ាង គឺមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់រូប ជាមួយការសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្តរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅបំពេញរាល់ភារកិច្ចឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងដែរថា សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច បានផ្តល់នូវឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងពេលដែលកម្ពុជា ទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រីជាស្ថាបនិក៕
អត្ថបទ ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ