ព័ត៌មានជាតិ
ធនធានមនុស្សជាង ១ពាន់នាក់ ចាប់យកជំនាញកសិកម្ម នៅឆ្នាំថ្មីនេះ
ក្នុងឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម មាននិស្សិតចំនួន ១.០៤៧នាក់ ក្នុងនោះស្ត្រីមានចំនួន ៤២១នាក់ ស្មើនឹង៤០% បានចូលរៀនជំនាញនេះ។ បច្ចុប្បន្នសាកលវិទ្យាភូមិន្ទកសិកម្ម បានអភិវឌ្ឍកម្មវិធីសិក្សាកាន់តែប្រសើរ មានមុខវិជ្ជាច្រើនជាងមុន វិធីសាស្ដ្របង្រៀនថ្មីៗ គឺចាប់ផ្តើមពីមហាវិទ្យាល័យជលផល និងកសិឧស្សាហកម្ម ដោយផ្តោតលើការអនុវត្តផ្ទាល់ និងការចូលរួមពីនិស្សិត ដូចជា ការភ្ញាស់កូនត្រី ការធ្វើចំណី ការចិញ្ចឹមត្រីការរៀបចំបែរឬស្រះ និងការធ្វើទីផ្សារ ដើម្បីធានាគុណភាពបណ្តុះបណ្តាល សមត្ថភាពប្រកួតប្រជែងរបស់និស្សិតក្នុងទីផ្សារការងារក្រោយពេលបញ្ចប់ការសិក្សា។ ជាមួយគ្នានេះដែរ សាលាក៏បានដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលការងារ ដែលនឹងផ្តល់ព័ត៌មាន ជួយតម្រង់ទិស និងដើរតួនាទីជាស្ពានតភ្ជាប់រវាងនិស្សិតដែលជិតបញ្ចប់ ឬទើបបញ្ចប់ការសិក្សាជាមួយនឹងទីផ្សារការងារ។

ថ្លែងនៅក្នុងពិធីបើកបវេសនកាលឆ្នាំទី១ ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) កាលពីថ្ងៃទី ១៣ មីនា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានកោតសរសើរចំពោះថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោក បានលើកឡើងអំពីភាពសំខាន់នៃទស្សនវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដោយបានធ្វើការផ្តាំផ្ញើដល់និស្សិតចាំបាច់ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដឹងចំណង់ចំណូលចិត្ត មានក្ដីស្រមៃ និងកំណត់គោលដៅខ្លួន ដែលជាត្រីវិស័យនាំផ្លូវដើរទៅរកភាពជោគជ័យ ដោយមិនបាក់ទឹកចិត្ត។ ទន្ទឹមនឹងនោះត្រូវតាមដានផែនការ បង្កើតទម្លាប់ ដោយដាក់ចិត្តរៀនដើម្បីចេះទាំងចំណេះដឹងក្នុងនិងក្រៅសាលា ចេះឱ្យប្រាកដ ធ្វើឱ្យចេញជាលទ្ធផល និងឱ្យល្អបំផុត។ លើសពីនេះទៀត ត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យា ពិសេសភាសាផ្សារភ្ជាប់នឹងពិភពលោក ក្នុងការពង្រីកការយល់ដឹងឱ្យកាន់តែទូលំទូលាយ ដើម្បីឈានទៅរកការសម្រេចក្ដីស្រមៃជាអ្នកជំនាញកសិកម្ម និងទទួលបានឱកាសការងារក្នុងវិស័យរដ្ឋ ឯកជន និងអាចជាវិនិយោគិនក្នុងវិស័យកសិកម្ម។
លោក ឌិត ទីណា ក៏បានផ្ដល់អនុសាសន៍ដល់សាលាឱ្យធ្វើការបន្ថែមទៀត ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា និងជំរុញឱ្យមានកម្មវិធីផ្សារភ្ជាប់ក្រុមហ៊ុននិងសាកលវិទ្យាល័យ ដើម្បីតម្រង់ទិសនិស្សិតឱ្យត្រូវនឹងតម្រូវការរបស់ក្រុមហ៊ុននិងដំណើរការធនធានមនុស្សរបស់ក្រុមហ៊ុន។ ដើម្បីចូលរួមបន្ថែមក្នុងការអភិវឌ្ឍធនធានមនុស្ស លោករដ្ឋមន្រ្តី បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតចំនួន ១៩នាក់ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


