ព័ត៌មានជាតិ
កម្ពុជា-ឡាវ ឯកភាពគ្នា ជំរុញឱ្យមានការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរ
កម្ពុជា-ឡាវ បានឯកភាពគ្នា ជំរុញពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ពិសេសអាចឲ្យទេសចរ បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា។ ការពិភាក្សា និងឯកភាពគ្នានេះធ្វើឡើង ក្នុងជំនួបទ្វេភាគីរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយ អ្នកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។

ដោយមើលឃើញពីសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ អាចទាក់ទាញភ្ញៀវទេសចរ រដ្ឋមន្រ្តីទាំងពីរយល់ស្របគ្នាក្នុងការជំរុញឱ្យឧត្តមមន្រ្តីទេសចរណ៍ នៃប្រទេសទាំងពីរពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន តភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ តាមរយៈការបើកជើងហោះហើរបន្ថែម និងជំរុញពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន។
ពិសេសអាចឲ្យទេសចរបើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ដោយប្រើប្រាស់ផ្លូវល្បឿនលឿន មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឲ្យទេសចរកម្ពុជា កម្សាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពី ទីក្រុងវៀងចន្ទន៍ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ។
លើសពីនេះ គឺការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ។
បើតាមការឲ្យដឹង ទាក់ទងនឹងការហោះហើរ ភាគីកម្ពុជា គឺស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរវៀងចន្ទន៍ ភ្នំពេញ ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធិ និងគោលនយោបាយ ពិសេសផ្សេងទៀតតាមការស្នើសុំរបស់មិត្តឡាវ។
គួរបញ្ជាក់ផងដែរថា នាអំឡុងពេលនៃកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំរវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីពិនិត្យលើការរៀបចំកញ្ចប់ទេសចរណ៍រួម តភ្ជាប់ទំនាក់ទំនងធុរកិច្ចទេសចរណ៍៕
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ព័ត៌មានជាតិ២២ ម៉ោង មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
វិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រកាបូបប្រើកម្លាំងពលកម្មជាង ១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
-
កីឡា៥ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្នាក់ដឹកនាំ និងនាយកដ្ឋានកណ្ដាលសន្តិសុខក្រោមឱវាទ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣
-
កីឡា៣ ថ្ងៃ មុន
ស្ទើរមិនជឿ! ថ្ងៃនេះ ព្រំ សំណាង ឡើងប្រកួតទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
មន្ត្រីឆ្លើយតបបែបណាចំពោះការលើកឡើងរបស់អ្នក ស្រី ទ្រីដាណា ស្នើសុំថតនៅតំបន់អង្គរដូចសុំភ្លើងយក្ស