ព័ត៌មានជាតិ
ចង់ដឹងទេ តើឆ្នាំ២០២០ទូតខ្មែរនៅថៃ បានជួយអ្វីខ្លះដល់ពលរដ្ឋខ្មែរ និងពលករស្នាក់នៅប្រទេសថៃ?
ទោះបីជាមានការប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសថៃ ក៏ដោយក៏នៅឆ្នាំ២០២០ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានជួយសម្របសម្រួលនិងជួយដោះស្រាយបញ្ហាជាច្រើនដល់ប្រជាពលរដ្ឋនិងពលករខ្មែរ កំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។

យោងតាមរបាយការណ៍បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ ស្ថានទួតថៃ បានចេញលិខិតស្នើសុំសុពលភាពស្នាក់របស់ពលករខ្មែរ នៅប្រទេសថៃបានចំនួន១៩៥៦នាក់ ដើម្បីឲ្យពួកគេអាចបន្តស្នាក់នៅនិងធ្វើការនៅប្រទេសថៃដោយស្រច្បាប់។ ក្រៅពីនេះ ស្ថានទួតបានចេញលិខិតបញ្ជាក់បុគ្គលតែមួយដល់ប្រជាពលរដ្ឋខ្មែរចំនួន២០២៥នាក់ លិខិតធ្វើដំណើរបណ្ដោះអាសន្ន១២២៨នាក់លិខិតបញ្ជាក់ទំនាក់ទំនងកូន១៥ឆ្នាំ៩៧២នាក់ បញ្ជាក់នីត្យានុកូលកម្មលើឯកសារចំនួន៥១៥នាក់និងលិខិតនាំសពពលរដ្ឋខ្មែរចំនួន១១៦នាក់។ លើសពីនេះ ឆ្នាំ២០២០នេះដែរ ស្ថានទូតបានខិតខំប្រឹងប្រែងផ្តល់សេវាផ្លូវច្បាប់ជូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីការពារ និងលើកស្ទួយសិទ្ធិពលរដ្ឋកម្ពុជានៅបរទេស។ ក្នុងនោះបានជួយសម្របសម្រួលដល់អ្នកជំងឺខ្មែរ សម្រាប់ចូលមកប្រទេសថៃ ក្នុងអំឡុងមានការរាតត្បាតជំងឺកូវីដ១៩ចំនួន២៣ករណីសរុប៧៣៣នាក់។

សម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍មន្ត្រីការទួត សិក្ខាកាមយោធានិស្សិត បុគ្គលិកបម្រើការងារនិងអ្នកជំងឺចំនួន២៨ករណីសរុបចំនួន១៧៥នាក់និងជួយសម្រួលដល់អ្នកជំងឺខ្មែរ ដែលមិនមានលទ្ធភាព ក្នុងការបង់ថ្លៃសេវាព្យាបាលបានចំនួន១១១ករណី ដែលមានទឹកប្រាក់ចំនួន២៨៥,០៤៨.៩៣ដុល្លារអាមេរិក។
ជាមួយគ្នានេះ ស្ថានទួតក៏បានចុះសួរសុខទុក្ខ និងជួយបងប្អូនពលករខ្មែរដែលជួបប្រទះបញ្ហាខ្វះខាតនៅតាមបណ្តាខេត្តមួយចំនួន ព្រមទាំងបានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ខេមបូដាខាប់លើកទី១ ផងដែរ។ ក្នុងនោះមានចែកស្បៀងអាហារដល់ពលករក្នុងអំឡុងពេលជំងឺកូវីដ១៩ចំនួន១៣២៧៥នាក់ ដោះស្រាយនិងផ្តល់យោបល់តាមទូរស័ព្ទ២៦៨៣នាក់ ករណីពលករមានវិវាទការងារជាមួយនិយោជក៩៥៩នាក់ ចុះសំណេះសំណាលនិងសាកសួរសុខទុក្ខជាមួយពលករ៧០០នាក់ និងរៀបចំកម្មវិធីបាល់ទាត់ដល់បងប្អូនពលករក្នុងប្រទេសថៃខេត្តឆាក់ឈើងសាវនិងសមុត្រប្រាកាន៥០០នាក់ និងអប់រំពលករមកទទួលសេវានៅស្ថានទួត១១០នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ រដ្ឋមន្រ្តី ចុះពិនិត្យបន្ទាន់ ក្រោយរកឃើញពលករខ្មែរ មកពីថៃ ឆ្លងកូវីដ-១៩ ច្រើន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


