ព័ត៌មានជាតិ
ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅប្រទេសកូរ៉េខាងត្បូង រួមគ្នារៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ពលករ និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង ៤០០០នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពីរតំបន់ រួមមាន វត្តខ្មែរហ្វាសង់ នៅក្រុងហ្វាសង់ ខេត្តខ្យង់គីដូ និងតំបន់ឆាំងវ៉ុន ខេត្តខ្យង់សាំងណាំដូ សាធារណរដ្ឋកូរ៉េ។

កម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជានៅប្រទេសកូរ៉េខាងត្បូង និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។ កម្មវិធីក៏មានការរៀបចំពិធីសាសនា ដើម្បីបួងសួង និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពីការឈ្លានពានរបស់ប្រទេសជិតខាង និងមានការលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តផងដែរ។

កម្មវិធីនេះ មានការចូលរួមគាំទ្រដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង វត្តខ្មែរហ្វាសង់ សមាគមខ្មែរជួយខ្មែរឆាំងវ៉ុន និងសហគមន៍ខ្មែរជាច្រើនពាន់នាក់ និងមានវត្តមានលោក សេង សក្តា រដ្ឋលេខាធិការ អញ្ជើញជាតំណាងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ចូលរួមជាអធិបតីផងដែរ៕






-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


