Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយ​ពីសេរីសោភ័ណ-ប៉ោយប៉ែត​សម្រេចបានជិត ៧០ ភាគរយ

បានផុស

នៅ

ផ្លូវជាតិលេខ៥ មានប្រវែង ៣៦៦ គ.ម៖ ព្រែកក្តាម-ធ្លាម្អមសម្រេច ៩៨% ធ្លាម្អម-បាត់ដំបង និងសេរីសោភ័ណ-ប៉ោយប៉ែតសម្រេច ៦៩% និងបាត់ដំបង-សេរីសោភ័ណសម្រេច១០០%។

លោក ស៊ុន ចាន់ថុល ទេសរដ្នមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣នេះ បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ ៥ ពីក្រុងសេរីសោភ័ណ ទៅក្រុងប៉ោយប៉ែត និងគម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិលេខ៥ ត្រូវបានបែកចែកជាបីភាគ រួមមាន៖ ទី១. ភាគខាងត្បូង ពីព្រែកក្តាម ទៅដល់ធ្លាម្អម មានប្រវែងសរុប ១៣៥,២៥ គ.ម សម្រេចបាន ៩៨% ទី.២ ភាគកណ្តាលធ្លាម្អម-បាត់ដំបង និងសេរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦,០៤ គ.ម សម្រេចបាន ៦៩% និងទី៣. ភាគខាងជើង ពីបាត់ដំបង-សេរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គ.ម សម្រេចរួចរាល់១០០%ហើយ។

ក្នុងនោះកំណាត់ ពីព្រែកក្តាម ទៅដល់សិរីសោភ័ណ ប្រវែង ៣៣១គ.ម គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ២០២៣ លើកលែងតែកំណាត់ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ដែលមានប្រវែង ៣៥ គ.ម គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៥ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម