Connect with us

ព័ត៌មានជាតិ

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

បានផុស

នៅ

កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែង ៣៥,១៤ គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ដោយសម្រចបានលទ្ធផលជារួម ២៩% គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ នេះបើ​តាម​លោក ផន រីម មន្រ្តី​អ្នកនាំពាក្យក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រីម បាន​ឲ្យ​ដឹង​ថា កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៥។

ផ្លូវ​កំណាត់ចុងក្រោយនេះ គ្រោង​បញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ​នេះ​។ លោក ផន រីម បញ្ជាក់បន្ថែម។

ជាមួយការដ្ឋាន​កំពុងដំណើរការ​​ស្ថាបនាជា​រៀងរាល់ថ្ងៃ​ ដើម្បីឈានទៅ​សម្រេច​តាមផែនការ មន្រ្តី​អ្នកនាំពាក្យក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​អំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយ​ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម