ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ៥ ពីក្រុងសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត សាងសង់សម្រេចបានជាង ៣២%
គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥ នេះ កំណាត់ចុងក្រោយនៃគម្រោងស្ថាបនាផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៣២%។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បើគ្មានការប្រែប្រួលនោះទេ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៥ កំណាត់ចុងក្រោយនេះ គ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ។




ផ្លូវជាតិលេខ ៥ ជាផ្លូវអាស៊ានហាយវេលេខ ១ (AH1) បានបញ្ចប់ការស្ថាបនាពីព្រែកក្តាមដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ខណៈកំណាត់ចុងក្រោយប្រវែងជាង ៣៥ គីឡូម៉ែត្រពីក្រុងសិរីសោភ័ណទៅដល់ទីប្រជុំជនក្រុងប៉ោយប៉ែត កំពុងជំរុញបញ្ចប់ទៅតាមផែនការ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដែលចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក។ ការស្ថាបនាបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។
ស្របពេលដែលការដ្ឋានកំពុងជំរុញបញ្ចប់ទៅតាមផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏អំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ពោលគឺត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីភក់លើប្រជាពលរដ្ឋនៅតាមដងផ្លូវ។
ទន្ទឹមនឹងនោះ ក្រសួងក៏ស្នើដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៥ នេះផងដែរ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


