ព័ត៌មានជាតិ
រយៈពេល២ថ្ងៃ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះនៅបាត់ដំបង អស់១៩ខ្នង
បាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ជិត២០ខ្នង នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ខណៈដែលមានភ្លៀងធ្លាក់ ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បានបោកបក់មកព្រមគ្នាតែម្តង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា គឺមានខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ដែលក្នុងនោះគឺ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១ និង១៥ នាទីរសៀល មានភ្លៀងធ្លាក់បន្តិចបន្តួច ហើយក៏មានខ្យល់កន្ត្រាក់ បានបោកបក់ទៅលើភូមិចំនួន២ ក្នុងឃុំរស្មីសង្ហារ ស្រុករតន:មណ្ឌល គឺភូមិបាដាកត្បូង និងភូមិអូរឃ្មុំ ដែលបានបំផ្លាញផ្ទះអស់ចំនួន ៦ ខ្នង ក្នុងនោះមាន២ខ្នង ត្រូវបានខ្ទេចខ្ទីទាំងស្រុង។

លុះនៅវេលាម៉ោង៥ និង១៥ នាទីល្ងាច ថ្ងៃទី២១ ខែ ឆ្នាំដដែល ក៏មានខ្យល់កន្ត្រាក់បានបោកបក់មកជាលើកទី២ លាយឡំនិងភ្លៀងធ្លាក់មកបង្គួរ ហើយខ្យល់នេះបានបក់ចូលទៅលើភូមិចំនួន២ ក្នុងឃុំអំពិល៥ដើម គឺភូមិបឹងអារក្ស និងភូមិបឹងសង្កែ ដោយបានបំផ្លាញផ្ទះពលរដ្ឋអស់ចំនួន ១៣ខ្នង ផងដែរ ប៉ុន្តែនៅក្នុងករណីខ្យល់កន្ត្រាក់ទាំង២លើកនេះ មិនបណ្តាលអោយប៉ះពាល់ដល់ជីវិតមនុស្ស សត្វឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


