Connect with us

ព័ត៌មានជាតិ

ខ្នងផ្ទះជាង២០០រងការខូតខាត និងមនុស្ស២នាក់រងរបួស បណ្តាលមកពីខ្យល់កន្រ្តាក់នៅខេត្តកំពត

បានផុស

នៅ

យ៉ាងហោចណាស់ ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ២២៣ រងការខូចខាត និងខ្លះដួលរលំទាំងស្រុង ខណៈ​មនុស្ស២នាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បណ្តាលមកពីខ្យល់កន្រ្តាក់ខ្លាំងក្នុងឃុំចំនួន ៣ នៅស្រុកទឹកឈូ ខេត្តកំពត អំឡុងថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញហេតុការណ៍ខ្យល់បក់បោកនៃគ្រោះធម្មជាតិនេះ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា លោកបានចាត់ក្រុមការងារស្រុកចុះទៅពិនិត្យ និងស្រង់យកឈ្មោះតួរលេខគ្រួសារពលរដ្ឋដែលមានការខូចខាតដើម្បីត្រៀមអន្តរាគមន៍។ ជាលទ្ធផលរកឃើញថា ដោយសារមានករណីខ្យល់កន្រ្តាក់ខ្លាំងធ្វើឱ្យប៉ះពាល់ទៅ​លើលំនៅដ្ឋានផ្ទះប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងនោះរួមមាន ឃុំកណ្តោល ប៉ះពាល់លំនៅដ្ឋាន ១៩៦ខ្នងផ្ទះ ឃុំត្រពាំងព្រីង ប៉ះពាល់ ៥គ្រួសារ និង ឃុំកូនសត្វ ប៉ះពាល់២២ ខ្នងផ្ទះ។

បើតាមអភិបាលស្រុក៖« ក្នុងករណីរគ្រោះធម្មជាតិខាងលើ បណ្តាលឱ្យផ្ទះពលរដ្ឋខ្លះរងការ​ខូតខាត​ក្នុងកម្រិតពីតិចតួចទៅមធ្យម និងខ្នងផ្ទះខ្លះដួលរំទាំងស្រុង»។

ក្នុងហេតុការណ៍នេះដែរ បណ្តាលឱ្យមនុស្សរងគ្រោះចំនួន ២នាក់ ក្នុងចំណោមនោះម្នាក់បញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាពចក្រីទីង និងម្នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕
អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម