សន្តិសុខសង្គម
ភ្លៀងមួយមេធំយប់មិញបណ្ដាលឲ្យរលំដើមឈើមួយដើមសង្កត់រថយន្ដពីរគ្រឿង
កាលពីយប់ថ្ងៃទី៨ សីហា មានភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្រ្តាក់ បង្កអោយដួលរលំដើមអំពិលយ៉ាងធំមួយដើមសង្កត់រថយន្ត២គ្រឿង និងបង្គោលបំភ្លឺផ្លូវ ០១ដើម រងការខូខាត។ ករណីនេះបានកើតឡើងនៅក្បែរមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គឺមានភ្លៀងមួយមេយ៉ាងធំ ដែលមានលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឲ្យដើមអំពិលមួយដើមបាក់រលំទៅលើបង្គោលបំភ្លឺផ្លូវចំនួន០១ដើម រួចក៏សង្កត់លើរថយន្តពីរគ្រឿងបណ្តាលអោយខូចខាត គឺរថយន្ដម៉ាក Camary Hybrid ១គ្រឿង និងរថយន្តម៉ាក សាំយ៉ុង១គ្រឿង តែ មិនប៉ះពាល់ទៅលើពលរដ្ឋអ្នកធ្វើដំណើរនោះឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននៃខណ្ឌដូនពេញ បានទាក់ទងទៅមន្ទីរសាធារណការរាជធានីភ្នំពេញ ដើម្បីឲ្យចុះមកធ្វើការកាត់យកដើមឈើនេះចេញ និងប្រគល់រថយន្តខាងលើអោយទៅម្ចាស់យកទៅធ្វើការជួសជុលដោយខ្លួនឯង៕
អត្ថបទ៖ រដ្ឋា



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


