Connect with us

ព័ត៌មានជាតិ

ស្អែកនេះ នាវាស្វ័យការពារជើងទឹកជប៉ុន ១ គ្រឿងនឹង​ចូលចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ

បានផុស

នៅ

បើគ្មានការប្រែប្រួលទេនោះ នៅម៉ោង ៩ ព្រឹកស្អែកនេះ នាវាស្វ័យ​ការពារ​ជើងទឹកជប៉ុនចំនួន ១ គ្រឿងនឹង​ចូលចតរយៈពេល ៣ ថ្ងៃនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានឲ្យដឹងថា ​នាវាស្វ័យការពារ​ជើងទឹកជប៉ុននេះមានឈ្មោះ KIRISAME-(DD-104) ដែល​ដឹកនាំ​ដោយ​មេបញ្ជាការនាវាលោកវរនាវីឯក​ MAKI TAKAYUKI។

នាវា​នេះមាន​បណ្ដោយ ១៥១ ម៉ែត្រ​ ​ទទឹង ១៧, ៤ ម៉ែត្រ និង​ជម្រៅ​ទឹក 9 ម៉ែត្រ អាច​ផ្ទុក​ទំងន់​បាន​ ៤៥៥០ តោន និងមាន​​ចំនួន​មនុស្ស ១៧០ នាក់ រួមទាំង​មានឧទ្ធម្ភចក្រ​ចំនួន ០១ គ្រឿងផង​ដែរ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម