ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ បញ្ជាឲ្យអាជ្ញាធរចុះស្រាវជ្រាវ ករណីជួលដីធ្វើស្រែតាមព្រំដែន
តាកែវ៖ សេចក្តីរាយការណ៍ថា មានជនជាតិវៀតណាមចូលមកជួលដីពលរដ្ឋខ្មែរធ្វើស្រែប្រាំងលើទឹកដីក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។
ប្រភពបានបង្ហើបឲ្យដឹងថា ពិតជាមានជនជាតិវៀតណាមចូលមកធ្វើស្រែនារដូវប្រាំង លើទឹកដីក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្តែតមែន ស្របពេលដែលប្រជាជននៃប្រទេសទាំងពីរ ផ្ទុះជំងឺកូវីត ១៩ មិនទាន់ស្ងាត់។



លោក អ៊ូច ភា អភិបាលនៃគណ:អភិបាលខត្តតាកែវ នៅរសៀលថ្ងៃទី១៦មករាបានឲ្យដឹងថា លោកបានឲ្យខាងស្រុកចុះពិនិត្យនិងធ្វេីការស្រាវជ្រាវរួចហើយ។
កម្ពុជាថ្មីបានទំនាក់ទំនងទៅលោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយហៅទូរសព្ទចូលមិនមានអ្នកទទួល។
លោក ផាន ផល អធិការនគរបាលស្រុកបូរីជលសារឆ្លើយតបថា រឿងនេះលោកមិនដឹងច្បាស់នោះទេ លោកក៏មិនជាប់ពាក់ព័ន្ធក្នុងរឿងជួលដីឲ្យវៀតណាម ធ្វើស្រែប្រាំងនោះដែរ។
ពាក់ព័ន្ធនិងការជួលដីទៅឲ្យជនបរទេសជិតខាងចូលមកបង្កបង្កើនផល កាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ ហាមជួល លក់ដីស្រែចំការឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែន ឲ្យទៅឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាង រួមទាំងតំបន់មិនទាន់បានកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនផ្លូវការរួចជាស្ថាពរ។ រាជរដ្ឋាភិបាលបញ្ជាក់ក្នុងសារាចរនោះថា ការជួលដីជាប់ព្រំដែនឲ្យទៅប្រទេសជិតខាងគឺបានបង្កភាពស្មុគស្មាញដល់កិច្ចការរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនក្នុងការអនុវត្តការងាររបស់ខ្លួន៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


