ព័ត៌មានជាតិ
ទំនិញក្នុងផ្សារទួលទំពូង មិនមានការឡើងថ្លៃទេ មុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ
បច្ចុប្បន្ន ភ្ញៀវទេសចរចេញចូលផ្សារទួលទំពូង ក្នុងមួយថ្ងៃប្រមាណជា ២០០ ទៅ ៣០០ នាក់ ខណៈមុខទំនិញក្នុងផ្សារ មិនមានការដំឡើងថ្លៃនោះទេ។ នេះបើយោងតាមការឲ្យដឹងពីលោកប្រធានគណៈកម្មការផ្សារទួលទំពូង។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានមានប្រសាសន៍ប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣ នេះថា សព្វថ្ងៃនេះ ផ្សារទួលទំពូង មានភ្ញៀវទេសចរចេញចូលទិញទំនិញច្រើនគួរសម ខណៈភ្ញៀវជាតិភាគច្រើនទិញសម្ភារៈ ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានេះ លោកបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានភ្ញៀវទេសចរប្រមាណ ៣០០ នាក់ បានចេញ-ចូល និងទិញរបស់របរមួយចំនួន នៅក្នុងផ្សារទួលទំពូង។

លោក ចំរើន សុខលីម បានបញ្ជាក់ថា «ភ្ញៀវទេសចរចេញចូលផ្សារប្រហែល ២០០ នាក់ ទៅ ៣០០ នាក់ ក្នុងមួយថ្ងៃ។ បើខ្មែរយើងចូលផ្សារភាគច្រើនទិញសម្ភារៈពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំខ្មែរ»។

ត្បិតកៀកការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ទំនិញក្នុងផ្សារទួលទំពូង គ្មានការដំឡើងថ្លៃឡើយ ការលក់នៅដដែល។ នេះបើយោងតាម លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានបញ្ជាក់។

ផ្សារទួលទំពូង មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ដែលផ្សារនេះ មានលក់ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងទេស ឧបករណ៍ប្រើប្រាស់ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើន៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


