ព័ត៌មានជាតិ
ផ្សារទួលទំពូងជាគោលដៅ សំខាន់មួយក្នុងរាជធានីភ្នំពេញ ដែលនឹងរៀបចំនគរសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ
ផ្សារទួលទំពូង ជាគោលដៅសំខាន់មួយក្នុងរាជធានីភ្នំពេញ ដែលឋិតក្នុងផែនការណ៍រៀបចំនគរសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅពាក់កណ្តាលខែមេសាខាងមុខ។


លោក ចំរើន សុខលីម ប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង បានឲ្យដឹងថា ក្រុមការងារគណៈកម្មការផ្សារ បានត្រៀមលក្ខណៈរួចរាល់ពីចំងាយហើយ សម្រាប់កម្មវិធីនគរសង្ក្រាន្តខាងមុខ ដោយបច្ចុប្បន្នក្រុមការងារបានរៀបចំតុបតែងលំអរទីធ្លា និងបរិវេណនៅជុំវិញផ្សារជាបណ្តើរៗ ដើម្បីបង្កើនសោភ័ណ្ឌភាព។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង
លោកប្រធានផ្សារបានបញ្ជាក់ថា ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីខាងមុខ សង្ក្រាន្តនៅផ្សារទួលទំពូង គ្រោងនិងប្រព្រឹត្តទៅរយះពេល០៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។
អាជីវករលក់ដូរនៅផ្សារទួលទំពូង បានសម្តែងក្តីមោទកភាព និងរីករាយដែលរដ្ឋាភិបាល បានជ្រើសយកផ្សារលក់ដូររបស់ពួកគាត់ជាទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី។ ចំពោះការលក់ដូរវិញ ក្រុមអាជីវករ សម្រេចលក់តែផលិតខ្មែរប៉ុណ្ណោះ ព្រោះវាជាផ្នែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ ។ អាជីវករបន្តលើកឡើងទៀតថា ពេលមានកម្មវិធីសង្ក្រាន្តនៅផ្សារផ្ទាល់ដូច្នេះក្រុមអាជីវកលក់ដូរងាយស្រួលនិងសប្បាយរីករាយ លក់បណ្ដើរលេងល្បែងប្រជាប្រិយបណ្ដើរ។


គួរបញ្ជាក់ផងដែរកាលពីវេលាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំនគរសង្ក្រាន្តនៅផ្សារទួលទំពូងខាងលើផងដែរ ក្នុងនោះឯកឧត្តមក៏ជួបសំណេះសំណាលជាមួយបងប្អូនអាជីវករជាអ្នកលក់ដូរប្រកបដោយមនោសញ្ចេតនារាប់អាន និងកក់ក្តៅជាទីបំផុត។


គួរបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី គ្រោងនឹងធ្វើឡើងរយៈពេល ០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗមួយចំនួន រួមមាន ៖ វត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) សួនវត្តបទុមវតី , ផ្សារទួលទំពូង និងបណ្ដាទីតាំងមួយចំនួនដទៃផ្សេងទៀតផងដែរ៕ អត្ថបទ៖ សុភា



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


