ព័ត៌មានជាតិ
ដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិជាមធ្យមប្រមាណ ៣០០ នាក់ បានចេញ-ចូល ផ្សារបុរាណទួលទំពូង ក្នុងមួយថ្ងៃៗ
នៅក្នុងខែមករា ឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរអន្តរជាតិជាមធ្យមប្រមាណ ៣០០ នាក់ បានចេញ-ចូលផ្សារទួលទំពូង ក្នុងមួយថ្ងៃៗ ដែលភាគច្រើនចម្រុះជាតិសាសន៍។ នេះបើយោងតាមការឲ្យដឹងពី លោកប្រធានគណៈកម្មការផ្សារទួលទំពូង។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ឲ្យដឹង នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ នេះថា នៅដើមឆ្នាំ ២០២៤ នេះ ផ្សារទួលទំពូង មានភ្ញៀវទេសចរអន្តរជាតិមកច្រើន ជាមធ្យមប្រមាណ ៣០០ នាក់ ក្នុងមួយថ្ងៃៗ ហើយថ្ងៃខ្លះទៀតលើសហ្នឹងក៏មាន។

លោក ចំរើន សុខលីម បញ្ជាក់ថា «ពាក់ព័ន្ធនឹងភ្ញៀវទេសចរក្នុងខែមករានេះ ភ្ញៀវអន្តរជាតិមកច្រើន ជាមធ្យមពី ២៥០ នាក់ ទៅ ៣០០ នាក់ ឬក៏ថ្ងៃខ្លះ មានលើសហ្នឹង ព្រោះដើមឆ្នាំ។ ហើយជនជាតិបរទេសភាគច្រើន គឺ ចម្រុះជាតិសាសន៍»។

ជាមួយគ្នានេះ លោក ចំរើន សុខលីម បានបន្ថែមថា ចំពោះភ្ញៀវទេសចរអន្តរជាតិដែលចូលចិត្តមកផ្សារទួលទំពូងនេះ ដោយសារតែផ្សារនេះ ជាផ្សារបុរាណ និងសំបូរដោយវត្ថុអនុស្សាវរីយ៍ជាច្រើន។ បន្ថែមនោះ ភ្ញៀវទេសចរអន្តរជាតិ ដែលនិយមមកផ្សារទួលទំពូងនេះ គឺដើម្បីទិញសម្ភារៈ ឬ វត្ថុអនុស្សាវរីយ៍ យកទៅប្រទេសរបស់ពួកគាត់វិញ។ មួយវិញទៀត ផ្សារទួលទំពូង មានឈ្មោះល្បីរន្ទឺតាំងពីទសវត្សឆ្នាំ ៨០ មកម្ល៉េះ ដោយគេហៅថា ផ្សាររុស្ស៊ី។ ហើយជនជាតិបរទេស តែងតែប្រាប់តៗ គ្នាថា ផ្សារទួលទំពូង ជាផ្សាររុស្ស៊ី ទើបពួកគាត់ចូលចិត្តមកផ្សារនេះ។

គួរជម្រាបថា ផ្សារទួលទំពូង ជាទីកន្លែងដ៏ពេញនិយមខ្លាំងសម្រាប់ប្រជាជនខ្មែរ និងជនបរទេស។ ផ្សារទួលទំពូង មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ដែលផ្សារនេះ មានលក់ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងទេស ឧបករណ៍ប្រើប្រាស់ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើន។ ប្រជាពលរដ្ឋភាគច្រើន បានចាត់ទុក ផ្សារទួលទំពូង នេះ ជាទីប្រជុំជន នៃអាហារ មិនថា ពេលព្រឹក ថ្ងៃត្រង់ ល្ងាច ឬ យប់ឡើយ៕
អត្ថបទ ៖ ពិសី











-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


