ព័ត៌មានជាតិ
នគរសង្ក្រាន្តផ្សារទួលទំពូង នឹងចាប់ផ្តើមដំណើរការមុនគេនៅរសៀលនេះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦ នេះ ព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ផ្សារទួលទំពូង នឹងចាប់ផ្តើមដំណើរការមុនបណ្តាទីតាំង នគរសង្ក្រាន្តធំៗ ៥ ដទៃផ្សេងទៀត ក្នុងរាជធានីភ្នំពេញ។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានបញ្ជាក់ថា តាមបណ្តោយផ្លូវជុំវិញបរិវេណផ្សារទួលទំពូងទាំងមូល មានផ្លូវលេខ ១៥៥ , ១៦៣ , ផ្លូវលេខ ៤៤០ និង ៤៥០ ត្រូវបានរៀបចំ តុបតែងលម្អ ដោយមានការចងកន្សែង ក្រមា និងទង់ជាតិខ្មែរនៅពីលើបរិវេណទីតាំងប្រារព្ធពិធី អមជាមួយការរៀបចំឆាកតន្ត្រី និងការតុបតែងបែបប្រពៃណីជាច្រើនទៀត ដើម្បីបរិយាកាសឲ្យសមនឹងព្រឹត្តិការណ៍ដែលកំពុងបង្ហាញពីទំនៀមទំលាប់វប្បធម៌ជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ ២០២៦ នេះ។


ទន្ទឹមនឹងការរៀបចំ បណ្តាក្រុមអាជីវករ ក៏បាននិងកំពុងរៀបចំការលក់ដូររបស់ខ្លួនជាបណ្តើរៗ ត្រៀមសម្រាប់លក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញនាំគ្នាទៅចូលរួមលេងកម្សាន្តសប្បាយតាមបែបប្រពៃណីខ្មែរ នៅរសៀលនេះ។
លោកប្រធានផ្សារ បានបញ្ជាក់ថា តាមការគ្រោងទុក នៅរសៀលនេះ នៅពេលដែលព្រឹត្តិការណ៍នគរសង្ក្រាន្តចាប់ផ្តើមដំណើរការ លំហូរចរាចរណ៍ធ្វើដំណើរ នឹងត្រូវកម្លាំងអាជ្ញាធរមានសមត្ថកិច្ចធ្វើការបិទទាំងស្រុង នៅលើផ្លូវទាំង ៤ ជុំវិញបរិវេណផ្សារ ដើម្បីទុកលទ្ធភាពជូនភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញទៅកម្សាន្ត។ ទន្ទឹមនឹងនោះ កិច្ចការការពាររក្សាសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក៏ត្រូវបានពង្រឹងផងដែរ ដោយកងកម្លាំងសមត្ថកិច្ចចម្រុះ។

ពលរដ្ឋរស់នៅក្បែរតំបន់រៀបចំព្រឹត្តិការណ៍ បង្ហាញក្តីរំភើបរីករាយ ហើយពួកគាត់នឹងចូលរួមលេងកម្សាន្តសប្បាយៗ នៅរសៀលនេះ ជាមួយកម្មវិធីសប្បាយភាពបែបប្រពៃណីនានាដែលមានការរៀបចំ។

ដោយឡែកក្រុមអាជីវករ ក៏រីករាយមិនចាញ់ពលរដ្ឋរស់ក្នុងតំបន់នោះដែរ ព្រោះនៅពេលមានព្រឹត្តិការណ៍ធំបែបនេះ នឹងញាំងឲ្យមានមនុស្សចូលរួមច្រើនកុះករ ដែលជាចំណែក នៃការជួយជំរុញ ការលក់ដូរពួកគាត់ឲ្យកាន់តែប្រសើរឡើងផងដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ឆ្នាំថ្មីនេះ នឹងធ្វើឡើងរយៈពេល ០៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ នៅតាមទីតាំងធំៗ ចំនួន ០៦ រួមមាន ៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) , សួនវត្តបទុមវតី , ផ្សារទួលទំពូង , សួនច្បារវឌ្ឍនៈ ដល់ផ្សារាត្រី និង ទីតាំងបាសាក់លែន។ ក្នុងនោះ សម្រាប់ផ្សារទួលទំពូង គឺធ្វើឡើង ០៩ ថ្ងៃ លើសបណ្តាទីតាំងធំៗ ទាំងអស់ ខាងលើ ដោយចាប់ផ្តើមពីថ្ងៃទី ១១ នេះ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ទើបបញ្ចប់៕
អត្ថបទ ៖ សុភា






-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


