ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ សន្តិភាពបានផ្តល់ឱកាសដល់ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
សន្តិភាព ជាកត្តាដាច់ណាត់មួយដែលបានផ្តល់ឱកាសដល់ក្តីស្រមៃ និងក្តីសង្ឃឹមរបស់យុវជនក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ នេះជាការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅយប់ថ្ងៃទី១៦ ខែមេសា ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា៖ « គោលបំណងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានកើតចេញពីកត្តាតែមួយគត់ គឺការស្រឡាញ់ប្រទេសកម្ពុជា និងការចូលរួមចំណែកថែរក្សាវប្បធម៌ជាតិដែលដូនតាបានបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ»។
បើតាមឯកឧត្តម ហ៊ុន ម៉ានី គឺក្តីស្រមៃ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា បានឆ្លុះបញ្ចាំងតាមរយៈទិដ្ឋភាពផ្សេងៗនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលមានអាយុកាល១០ឆ្នាំនេះ ដោយបានប្រមូលផ្តុំបណ្តាក្តីស្រមៃខុសៗគ្នា ហើយវេញចូលគ្នាជាធ្លុងមួយក្លាយជាក្តីសង្ឃឹមរួម និងការតាំងចិត្តរួមនៃប្រជាជាតិខ្មែរ។ ឯកឧត្តម បានបញ្ជាក់ថា ស្នាមញញឹម ក្តីស្រឡាញ់ ការតាំងចិត្ត ភាពអត់ធ្មត់ និងមោទកភាពចំពោះអ្វីដែលខ្លួនមាន និងអ្វីដែលខ្លួននឹងឈោងចាប់យកសម្រាប់អនាគតរបស់កម្ពុជាបានកើតឡើងនៅលើទឹកដីអង្គរដែលជាបេះដូង និងជាអត្តសញ្ញាណរបស់ជាតិខ្មែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋាននេះហើយ ការលះបង់ ការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ជាពិសេសយុវជនកម្ពុជា គឺចេញមកពីក្ដីស្រឡាញ់មួយនេះ ក្ដីស្រឡាញ់សម្រាប់កម្ពុជា និងក្ដីស្រឡាញ់នូវអ្វីៗ ដែលខ្មែរមាន ហើយនឹងបន្តថែរក្សាស្មារតីមួយនេះ ដើម្បីឆ្ពោះទៅអនាគតរបស់កម្ពុជាបន្ថែមទៀតផងដែរ។
លើសពីនេះ សន្តិភាពក៏ជាកត្តាដាច់ណាត់មួយដែលផ្តល់ឱកាសដល់ក្តីស្រមៃ និងក្តីសង្ឃឹមរបស់យុវជនដែលមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតក្តីស្រមៃ ហើយរៀបចំគូសវាសដំណើរជីវិតឈោងចាប់ក្តីស្រមៃនេះបាន។ នេះជាការបន្ថែមរបស់ឯកឧត្តម ហ៊ុន ម៉ានី។

តាំងនាមឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ក្រុមការងារប្រតិបត្តិ យុវជនស្ម័គ្រចិត្ត សិល្បៈករ-សិល្បការនី កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះ បង់កម្លាំងកាយចិត្ត និងពេលវេលាក្នុងការចូលរួមដំណើរការព្រឹត្តិការណ៍អង្គរសង្ក្រាន្តប្រកបដោយភាពជោគជ័យ នាពេលនេះ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំទី១០នេះផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


