Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី៖ គំនិតផ្ដួចផ្ដើមបង្កើត«អង្គរសង្ក្រាន្ត»ឡើង គឺកើតចេញពីលោកជំទាវ ហ៊ុន ម៉ាណា

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ  ថ្លែងថា គំនិតផ្ដួចផ្ដើមបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តឱ្យលេចចេញជារូបរាងជាដំបូងនៅឆ្នាំ២០១៣ គឺកើតចេញពីការគិតគូរបស់លោកជំទាវ ហ៊ុន ម៉ាណា។  ឯកឧត្ដមថ្លែងដូច្នេះ រម្លឹកទៅកាន់យុវជនស្ម័គ្រចិត្តដែលចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥បានជ្រាប នៅមុនពេលធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ ខែមេសា នេះ ឆ្ពោះទៅកាន់ខេត្តសៀមរាបទីតាំងរៀបចំព្រឹត្តិការណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងក្នុងពេលជូនដំណើរយុវជនស្ម័គ្រទៅចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដូច្នេះ៖« (យុវជនស្ម័គ្រចិត្ត)ប្រហែលជាដឹងហើយលើកដំបូងគេបង្អស់ គឺចាប់ផ្ដើម(រៀបចំអង្គរសង្ក្រាន្ត)នៅឆ្នាំ២០១៣។ ហើយគំនិតដើមរៀបចំអង្គរសង្ក្រាន្តមិនមែនស.ស.យ.ក ទេ សូមចែករំលែកបន្តិចចុះ! ចាប់ផ្ដើមពីគំនិតមួយអាចនិយាយបានថា ចង់ឱ្យពេលចូលឆ្នាំខ្មែរយើងពាក់ខោអាវប្រពៃណីរបស់យើង ដើរលេងនៅមុខអង្គរវត្ត នឹកឃើញដល់ដូនតា លេងល្បែងប្រជាប្រិយ លេងកម្សាន្ត  ហើយបង្ហាញនូវមោទនភាពក្នុងនាមជាខ្មែរ ឱ្យយល់ដឹងច្បាស់ពីទំនៀមទម្លាប់ប្រពៃណីរបស់យើង ហើយចេញគំនិតមួយនេះ គឺចេញមកពីបងស្រីបង្កើត(លោកជំទាវ ហ៊ុន ម៉ាណា)បងខ្ញុំ។ »។

នៅក្នុងឱកាសជូនដំណើរនោះ ឯកឧត្តម ហ៊ុន ម៉ានី  ក៏បានថ្លែងអំណរគុណដល់យុវជនដែលចូលរួមស្ម័គ្រចិត្តរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥។ ឯកឧត្តម ក៏ផ្ដាំផ្ញើឱ្យចេះថែទាំសុខភាពឱ្យបានល្អ នៅក្នុងកំឡុងពេលបំពេញភារកិច្ច។

តាមរយៈយុវជនស្ម័គ្រចិត្ត ឯកឧត្តមប្រធានស.ស.យ.ក ក៏បានថ្លែងអំណរគុណចំពោះអាណាព្យាបាលដែលបានអនុញ្ញាតឱ្យបានចូលរួមបំពេញភារកិច្ចក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

គួរឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ ដែលមានទស្សនីយភាព និងការតាំងបង្ហាញមរតកវប្បធម៌ដូនតាខ្មែរ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត នៅតាម៦ទីតាំងធំៗ ក្នុងនោះរួមមាន បរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ។

ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត  លោក សុខ សប្បាយណា អះអាងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានយុវជនស្ម័គ្រចូលរួមរៀបចំជាង៥២០០នាក់ ក្នុងនោះស.ស.យ.ក កំណត់រើសយកយុវជនចំនួន២/៣ មកពីរាជធានីខេត្តផ្សេងៗក្រៅពីខេត្តសៀមរាប ក្រៅពីចំនួននេះ គឺ ស.ស.យ.ក ជ្រើស រើសយក យុវជនស្ម័គ្រចិត្តចំនួន១/៣ ដែលរស់នៅខេត្តសៀមរាប។ លោក សុខ សប្បាយណា ឱ្យដឹងថា សម្រាប់យុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍ “អង្គរសង្រ្កាន្ត” ឆ្នាំ២០២៥ នឹងទទួលបានការស្នាក់នៅសណ្ឋាគារទំនើប អាហារហូបចុកចំនួន៣ពេល ទឹកបរិសុទ្ធ និងភេសជ្ជៈ  វត្ថុអនុស្សាវរីយ៍ ​ឯកសណ្ឋានព្រឹត្តិការណ៍  សម្ភារបំពេញការងារ និងការធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប និងពីសណ្ឋាគារស្នាក់នៅទៅទីតាំងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដោយគិតថ្លៃ។

គួរឱ្យដឹង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំខួបលើកទី១០ របស់ខ្លួននៅក្នុងឆ្នាំ២០២៣។ ចំណែកឆ្នាំ២០២៤ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបានរៀបចំឡើយ ដោយទុកឱ្យតាមបណ្ដារាជធានីខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវិញម្ដង។ សម្រាប់ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៥នេះ ឡើងវិញ គឺអនុវត្តតាមបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម