ព័ត៌មានជាតិ
លោក សុខ សប្បាយណា៖ អង្គសង្ក្រាន្ត ផ្ដល់ឱកាសឱ្យយុវជនខ្មែរមកពីគ្រប់ទិសទី បានលើកស្ទួយវប្បធម៌ អរិយធម៌រួមគ្នា
ថ្លែងនៅចំពោះមុខក្រុមការងារស្ម័គ្រចិត្តរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត, លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពន្យល់ថា មូលហេតុដែលក្រុមការងារអង្គរសង្ក្រាន្ត ជ្រើសរើសយកយុវជនស្ម័គ្រចិត្តមកពីគ្រប់ទិសទី ឱ្យចូលរួមរៀបចំព្រឹត្តិការណ៍នៅខេត្តសៀមរាប គឺព្រោះតែថ្នាក់ដឹកនាំចង់យកវេទិកានេះ ផ្ដល់ឱកាសឱ្យយុវជនខ្មែរមកពីគ្រប់ទិសទី ជួយ និងធ្វើជាកោសិកាមួយ លើកស្ទួយវប្បធម៌ អរិយធម៌ខ្មែររួមគ្នា។ លោក សុខ សប្បាយណា ពន្យល់ទៅកាន់យុវជនបែបនេះ នៅក្នុងសិក្ខាសាលាតម្រង់ទិសជូនអ្នកស្ម័គ្រចិត្តនៃព្រឹត្តិការណ៍ “អង្គរសង្រ្កាន្ត” ឆ្នាំ២០២៥ រៀបចំឡើង នៅថ្ងៃទី០៥ ខែមេសា នេះ។

ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សុខ សប្បាយណា អះអាងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានយុវជនស្ម័គ្រចូលរួមរៀបចំជាង៥២០០នាក់ ក្នុងនោះស.ស.យ.ក កំណត់រើសយកយុវជនចំនួន២/៣ មកពីរាជធានីខេត្តផ្សេងៗក្រៅពីខេត្តសៀមរាប ក្រៅពីចំនួននេះ គឺ ស.ស.យ.ក ជ្រើស រើសយក យុវជនស្ម័គ្រចិត្តចំនួន១/៣ ដែលរស់នៅខេត្តសៀមរាប។ លោក សុខ សប្បាយណា ឱ្យដឹងថា សម្រាប់យុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍ “អង្គរសង្រ្កាន្ត” ឆ្នាំ២០២៥ នឹងទទួលបានការស្នាក់នៅសណ្ឋាគារទំនើប អាហារហូបចុកចំនួន៣ពេល ទឹកបរិសុទ្ធ និងភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ ឯកសណ្ឋានព្រឹត្តិការណ៍ សម្ភារបំពេញការងារ និងការធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប និងពីសណ្ឋាគារស្នាក់នៅទៅទីតាំងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដោយគិតថ្លៃ។

លោក សុខ សប្បាយណា លើកឡើងថា បើ ស.ស.យ.ក រើសយកសមាជិក ស.ស.យ.ក សកម្មជាង២០ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា ឬជ្រើសរើសយក យុវជន នៅខេត្តសៀមរាបទាំងអស់ ឱ្យបំពេញការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺស.ស.យ.ក នឹងចំណេញថវិកាលើថ្លៃសណ្ឋាគារមួយ ហើយអាចរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏បានដូចគ្នា។ ប៉ុន្តែ ស.ស.យ.ក សុខចិត្តរើសយកយុវជនមកពីគ្រប់ទិសទីក្រៅខេត្តសៀមរាបចំនួនជាង៣ពាន់នាក់ឱ្យចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដោយសុខចិត្តបន្ថែមការចំណាយលើថ្លៃស្នាក់នៅ គឺដើម្បីឱ្យយុវជនមកពីគ្រប់ទិសទី បានចូលរួមក្នុងស្មារតីខ្មែរ តែរៀបចំព្រឹត្តិការណ៍ លើកស្ទួយវប្បធម៌ និងអរិយធម៌ខ្មែរ។

លោក សុខ សប្បាយណា ពន្យល់ពីមូលហេតុ ដែលរើសយកយុវជនស្ម័គ្រចិត្ត ដែលជាមិនមែនសមាជិក ស.ស.យ.ក ឬអ្នករស់នៅខេត្តផ្សេងៗក្រៅពីខេត្តសៀមរាបដូច្នេះ ៖«ជាចក្ខុវិស័យរបស់ឯកឧត្ដមប្រធាន(ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក) ក្នុងការផ្ដល់ឱកាសឱ្យយុវជនគ្រប់រូប ក្នុងនាមជាខ្មែរតែមួយ ដើម្បីជាវេទិកចូលរួមទាំងអស់គ្នា ជាកោសិកាសំខាន់ទាំងអស់គ្នា ដើម្បីលើកស្ទួយអ្វីជាវប្បធម៌ អរិយធម៌របស់យើង»។

សម្រាប់លោក សុខ សប្បាយណា យុវជនមានកាតព្វកិច្ចស្វែងយល់ ការពារ ផ្សព្វផ្សាយរាល់នូវអ្វីដែលជាវប្បធម៌ និងមរតកដូនតាខ្មែរ និងផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយបានស្វែងយល់ ថែរក្សាបន្តទៀតឱ្យបានគង់វង្ស។
គួរឱ្យដឹង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំខួបលើកទី១០ របស់ខ្លួននៅក្នុងឆ្នាំ២០២៣។ ចំណែកឆ្នាំ២០២៤ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបានរៀបចំឡើយ ដោយទុកឱ្យតាមបណ្ដារាជធានីខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវិញម្ដង។ សម្រាប់ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៥នេះ ឡើងវិញ គឺអនុវត្តតាមបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី