ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ អង្គរសង្ក្រាន្ត គឺជារបស់ខ្មែរគ្រប់ស្រទាប់វណ្ណៈ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ គូសបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជារបស់ខ្មែរគ្រប់ស្រទាប់វណ្ណៈនៅក្នុងប្រទេសកម្ពុជា ហើយរាល់ការគាំទ្ររបស់ពលរដ្ឋ គឺជាឱសថផ្ដល់ជាកម្លាំងមិនចេះរីងស្ងួតជួយឱ្យ ស.ស.យ.ក. ខិតខំកាន់តែខ្លាំងឡើង ក្នុងកិច្ចការងារសង្គម ក្នុងបុព្វហេតុជាតិ។ ឯកឧត្ដម ហ៊ុន ម៉ានី សរសេរលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែមេសា បន្ទាប់ពីទទួលបានជោគជ័យលើការរៀបចំព្រឹត្តិការណ៍អង្គរសង្រាន្ត។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរនៅលើទំព័រហ្វេសប៊ុកដូច្នេះ៖«អង្គរសង្រ្កាន្តគឺជារបស់លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីងបងប្អូន កូនក្មួយៗទាំងអស់ ក្មេងចាស់ប្រុសស្រី គ្រប់រាជធានី-ខេត្ត។ ក្តីស្រលាញ់ ការទទួលស្គាល់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នាគឺជាប្រភពថាមពលមិនចេះរីងស្ងួតដែលជំរុញទឹកចិត្តក្រុមគ្រួសារ ស.ស.យ.ក. ឱ្យខិតខំទ្វេមួយជាពីរដើម្បីធ្វើការងារសង្គម ក្នុងបុព្វហេតុជាតិមាតុភូមិ។»។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។ អង្គរសង្ក្រាន្ត បានរៀបចំខួបលើកទី១០ របស់ខ្លួននៅក្នុងឆ្នាំ២០២៣។ ចំណែកឆ្នាំ២០២៤ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបានរៀបចំឡើយ ដោយទុកឱ្យតាមបណ្ដារាជធានីខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវិញម្ដង។ សម្រាប់ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៥នេះ ឡើងវិញ គឺអនុវត្តតាមបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំ២០២៥ បានចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ ដោយមានទស្សនីយភាព និងការតាំងបង្ហាញមរតកវប្បធម៌ដូនតាខ្មែរ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត នៅតាម៦ទីតាំងធំៗ ក្នុងនោះរួមមាន បរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ។

ឯកឧត្ដម ហ៊ុន ម៉ានី អះអាងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅលើទឹកដីអង្គរដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរ បានរំឭកឡើងវិញនូវមរតកវប្បធម៌ដូនតា ដែលជាបេតិកភណ្ឌអរូបី នៅលើទឹកដីនៃបេតកភណ្ឌរូបី ដោយ រយៈពេល ៣ថ្ងៃនេះ អង្គរសង្រ្កាន្តបានផ្តល់នូវភាពសប្បាយរីករាយ អធិកអធម ព្រមទាំងស្នាមញញឹមរាប់មិនអស់របស់បងប្អូនជនរួមជាតិ មិត្តភក្តិបរទស ទាំងអ្នកដែលបានចូលរួមផ្ទាល់ ឬអ្នកគាំទ្រពីចម្ងាយ។ ផ្ទាំងទស្សនីយភាពចម្រុះដ៏វិចិត្រ កម្មវិធីសប្បាយៗគ្រប់ទម្រង់ ការរចនាទីតាំង និងការសម្របសម្រួលនានាបានបន្សល់នូវអនុស្សាវរីយ៍ចងចាំមិនភ្លេចសម្រាប់ ទាំងអ្នកចូលរួម ក្រុមការងារ និងយុវជនស្ម័គ្រចិត្តចំនួន៥.៣៤៩។

«ពិតណាស់ ជោគជ័យរបស់អង្គរសង្រ្កាន្តគឺមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមយ៉ាងសកម្ម ការលះបង់ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តទាំង ៥.៣៤៩ នាក់ បានឡើយ។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាបានធ្វើឱ្យ អង្គរសង្រ្កាន្តលេចជារូបរាងឡើង ហើយកាន់តែលេចធ្លោក្នុងនាមជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា។ »។ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រា បន្ថែមបែបនេះ។

ឯកឧត្ដម ហ៊ុន ម៉ានី អំណរគុណ លោក លោកស្រី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមនីមួយៗ ប្រធានក្រុមការងារ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរជាទីមោទនៈ។

គួរឱ្យដឹងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ប្រជាពលរដ្ឋបានចូលរួមដោយភាពសប្បាយរីករាយគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព។ ជាមួយនឹងភាពសប្បាយរីករាយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានអរគុណដល់អាជ្ញាធរ កងកម្លាំង និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ៕
ដោយ៖ ង៉ិល ណារ៉ាត់




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់