ព័ត៌មានជាតិ
តោះ! មកស្គាល់សហគមន៍ទេសចរណ៍ធម្មជាតិ ៥ កន្លែង ត្រូវចិត្តអ្នកចូលចិត្តដើរលេងផ្សងព្រេង
ទូទាំង ២៥រាជធានីខេត្ត-ក្រុង មានកកើតនៅសហគមន៍ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងតាមខេត្តនីមួយៗ។ ប៉ុន្តែ សហគមន៍ទេសចរណ៍ធម្មជាតិទាំំង ៥ កន្លែង ទទួលបានការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរណ៍មិនធម្មតា។

ពិតណាស់ ទីតាំងទេសចរណ៍ជាច្រើនកន្លែង បានកំពុងទាញយកអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។ យ៉ាងណាមិញ «កម្ពុជាថ្មី» នឹងបង្ហាញទីតាំងសហគមន៍ទេសចរធម្មជាតិ ៥ កន្លែង ទាញយកលំហូរទេសចរ មិនដែលដាច់ស្ទើរគ្រប់រដូវកាល។
១. សហគមន៍ទេសចរធម្មជាតិ ចំបក់
សហគមន៍ទេសចរធម្មជាតិ ចំបក់ ស្ថិតនៅឃុំត្រែងទ្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលភ្ញៀវទេសចរអាចប្រើប្រាស់នូវមធ្យោបាយមួយចំនួនដើម្បីទៅកាន់រមណីយដ្ឋានមួយនេះដោយការប្រើរថយន្ត, ម៉ូតូ ឬការជិះរទេះ ជាដើម។


នៅក្នុងសហគមន៍ទេសចរចំបក់ អាចឱ្យភ្ញៀវទេសចរទទួលបាននៅភាពសម្បូរបែបនៃធម្មជាតិ ព្រៃឫស្សី ទឹកធ្លាក់ រោងប្រជៀវ ព្រមទាំងទេសភាពជាច្រើនកន្លែងដ៏គួរឱ្យទាក់ទាញ។ មិនតែប៉ុណ្ណោះ នៅទីនេះក៏ជាដែនជម្រកសត្វព្រៃជាច្រើនប្រភេទរស់នៅ។ អ្វីដែលកាន់តែមិនអាចបំភ្លេចបាន សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ដើរអមដោយទេសភាពតាមផ្លូវដ៏ស្រស់ត្រកាលជាដើម។
២. សហគមន៍ទេសចរណ៍ធម្មជាតិ ត្រពាំងរូង
បើនិយាយដល់សហគមន៍ទេសចរធម្មជាតិ ត្រពាំងរូង ដែលស្ថិតនៅ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ច្បាស់ណាថាមានភ្ញៀវទេសចរមួយចំនួនបានស្គាល់ និងបានដឹងរួចមកហើយ។ ជាទូទៅ តាមបណ្ដាខេត្តនានា តែងមានតំបន់សក្ដានុពលអេកូទេសចរណ៍រាប់មិនអស់ ប៉ុន្តែអ្វីដែលទាញអារម្មណ៍ទេសចរឱ្យមកលេងកម្សាន្តនៅទីនេះ ព្រោះ នៅសហគមន៍ទេសចរណ៍ធម្មជាតិត្រពាំងរូង ក្រៅពីមានទេសភាពយ៉ាងស្រស់ត្រកាលមិនអាចដកចិត្តរួច ទីនេះក៏នៅមានការម្ហូបអាហារ ការជិះទូក ទស្សនាតាមដៃសមុទ្រ ភូមិសហគមន៍ រួមទាំងព្រៃធម្មជាតិក្នុងតំបន់នេះទាំងមូល។



បន្ថែមពីនេះ អ្វីដែលអស្ចារ្យថែមមួយកម្រិតទៀតនោះ ក៏នៅមានផ្ទះសំណាក់ ភោជនីយដ្ឋានបែបបុរាណ បណ្ដែតខ្លួននៅកណ្ដាលទ្រូងព្រៃពេញដោយសូរសំឡេងសត្វរ៉ៃស្រែកយំ ពិសេសជាងនេះទៀតទស្សនាទិដ្ឋភាពធម្មជាតិព្រៃឈើរឹតតែធ្វើឲ្យអារម្មណ៍កាន់តែជក់ចិត្តថែមមួយកម្រិតទៀត។
៣. សហគមន៍ទេសចរធម្មជាតិ សម្បូរណ៍ព្រៃគុក
សហគមន៍ទេសចរធម្មជាតិ សម្បូរណ៍ព្រៃគុក ដែលស្ថិតឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ពិតណាស់មានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនបានស្គាល់ពីតំបន់នេះ និងនាំគ្នាសម្រុកទៅទស្សនានូវសម្បត្តិបេតិកភណ្ឌដែលបានបន្សល់ទុកឱ្យដោយដូនតាជាយូរយារណាស់មកហើយ។


សម្បូរណ៍ព្រៃគុក មិនត្រឹមតែជាតំបន់ដែលសម្បូរដោយសំណង់ប្រាសាទប៉ុណ្ណោះទេ តែក៏នៅមានមានសក្ដានុពលផ្នែកទេសចរណ៍វប្បធម៌ធម្មជាតិ ការរក្សាធនធានធម្មជាតិក្នុងតំបន់ឱ្យនៅស្រស់បំព្រង និងប្រាង្គប្រាសាទបូរាណដែលជាសម្បត្តិវប្បធម៌មួយដ៏ល្អ អាចស្រូបទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅទន្សនាមិនដែលដាច់។
៤. រមណីយដ្ឋានអេកូទេសចរណ៍ ជីផាត
រមណីយដ្ឋានអេកូទេសចរណ៍ ជីផាត ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ទេសចរណ៍មួយកន្លែងនេះ ពិតជាសាកសមណាស់សម្រាប់អ្នកចូលចិត្តបោះតង់ ការជិះទូកលេងកម្សាន្ត មើលព្រៃ លេងទឹកធ្លាក់ ការស្នាក់នៅបែបបឹងហ្គារឡូជាដើម។ ហើយមួយទៀត នៅជីផាត ក៏អាចឱ្យភ្ញៀវទេសចរសិក្សាស្រាវជ្រាវពីបុរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃផងដែរ។


មិនតែប៉ុណ្ណោះ នៅទីនោះក៏មានតំបន់សក្ដានុពលជាច្រើនដូចជា តំបន់ពាង៧០ ឬភ្នំពើង និងម្ឈូសបូរាណ, តំបន់ពាងបូរាណ និងម្ឈូសបូរាណភ្នំពេល, តំបន់ពាងបូរាណអូរកី, តំបន់ពាមតាខាត់, អូរស្ពាត, ភ្នំត្រងោល, ឆាយអូស គូទ, វាលប្រាក់, ឆាយទឹកវេទ, ស្ទឹងព្រ័ត, ថ្មអណ្ដែត, ដំណាក់ខូស និងអូរពាមក្រវ៉ាញជាដើម។
៥. សហគមន៍ទេសចរធម្មជាតិ ទឹកជ្រោះច្រក ល្អៀង
សហគមន៍ទេសចរធម្មជាតិ ទឹកជ្រោះច្រក ល្អៀង មានទីតាំងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលតែងគេនិយមហៅថា«យោក»។
យ៉ាងណាមិញ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា រមណីយដ្ឋានមួយនេះមានទៅដោយភ្នំព័ទ្ធជុំវិញ និងព្រៃឈើខ្ពស់ៗ ដុះលំអ ដែលមានដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្ដៀក គគីរ ព្រមទាំងសត្វព្រៃ មានខ្លា ឈ្លូស ប្រើស ស្វា ជ្រូកព្រៃ ទោច ជាដើម។



លើសពីនេះទៀត សហគមន៍ទេសចរធម្មជាតិ មួយនេះអ្វីដែលអាចទាញអារម្មណ៍អ្នកទេសចរទៅលេងកម្សាន្តឥតដាច់ដោយសារមានលក្ខណៈពិសេស គឺទី១-មានទឹកថ្លាត្រជាក់, ទី២-មានទេសភាពស្រស់ស្អាត និងទី៣-មានទឹកជ្រោះ ធ្លាក់ច្រើនដំណាក់គួជាទីគយគន់។ ហើយតាមដំណាក់នីមួយៗសុទ្ធសឹងមានឈ្មោះហៅផ្សេងៗគ្នារួមមាន៖ ១-ដំណាក់ តាង៉ុក គយ, ២-ដំណាក់ កោះយាយចាំតា, ៣-ដំណាក់ ទឹកឈូរ, ៤-ដំណាក់ មនោរម្យ, ៥-ដំណាក់ ថ្មសណ្ដូក, ៦-ទឹកជ្រោះ ដំណាក់ព្រះ, ៧-ដំណាក់ ម្លប់ជ្រៃក្រឹម, ៨-ដំណាក់ កោះសុបិន, ៩-ដំណាក់ ទឹកធ្លាក់, ១០-ដំណាក់ កោះដាច់ និង១១-ដំណាក់ កោះភ្ញៀវ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ