ព័ត៌មានជាតិ
សហគមន៍ទេសចរណ៍បង្កើតដោយជនជាតិភាគតិចមួយនៅខេត្តរតនគិរី ស្នើសប្បុរសជនជួយផ្គត់ផ្គង់សម្ភារៈ
បន្ទាប់ពីទទួលបានព័ត៌មានពីគ្រុបតេលេក្រាមដែលមានអាខោនហ្វេសប៊ុកឈ្មោះ MlN បានអំពាវនាវឲ្យសប្បុរសជនជួយសម្ភារៈដូចជា ចានបង្គន់ និងស៊ីម៉ង់ត៍ សម្រាប់យកទៅអភិវឌ្ឍសហគមន៍ទេសចរណ៍ណាំងក្លាងទឹកវិល ស្ថិតក្នុងភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានបញ្ជាឲ្យអាជ្ញាធរចុះស្រាវជ្រាវទីតាំងសហគមន៍ដើម្បីឆ្លើយតបការស្នើសុំពីសហគមន៍ដែលកំពុងប្រឈមការខ្វះខាតសម្ភារៈបម្រើការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ក្នុងមូលដ្ឋាន។
អាខោនហ្វេសប៊ុក “ផេក” ឈ្មោះ MlN បានសរសេរសំណេរថា «សូមគោរពជូនទៅដល់សប្បុរសជនទាំងអស់ក្នុងស្រុក និងក្រៅស្រុកតំបន់ទេសចរណ៍មួយនេះ បង្តើតឡើងដោយក្រុមសហគមន៍បងប្អូនជនជាតិដើមភាគតិច។ ឥឡូវនេះកំពុងរៀបចំបង្គន់អនាម័យ បន្ទប់ទឹក សម្រាប់ពុកម៉ែបងប្អូនដែលមកលេងកម្សាន្ត ដោយមានការខ្វះខាតខាងសហគមន៍ កំពុងត្រូវការជំនួយដូចជា ចានបង្គន់ និងស៊ីម៉ង់ត៍ ទីតាំងនៅត្រង់ចំណុចណាំងក្លាងទឹកវិល ស្ថិតក្នុងភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី»។

លោក ញ៉ែម សំអឿន អភិបាលខេត្តបានសរសេរឆ្លើយតបជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី ១២ កុម្ភៈដោយបញ្ជាឲ្យលោក ហេង សាវឿន អភិបាលស្រុកវើនសៃឲ្យចុះពិនិត្យមើលទីតាំងនិងរាយការណ៍ជាមួយរូបភាពមកផងដែរ។
លោក ហេង សាវឿន អភិបាលស្រុកវើនសៃបានឆ្លើយតបទៅអភិបាលខេត្តតាមប្រព័ន្ធតេលេក្រាមនៅរសៀលថ្ងៃដដែលថា ទីតាំងសហគមន៍ទេសចរណ៍ណាំងក្លាងទឹកវិល ពិតជាមាននៅក្នុងឃុំកុកឡាក់ពិតប្រាកដមែន។
លោក ហេង សាវឿន អភិបាលស្រុកបន្តថា ពាក់ព័ន្ធបង្គន់អនាម័យកំពុងរៀបចំនៅតាមភូមិក្នុងឃុំកុកឡាក់អាចបញ្ចប់ក្នុងខែមិនានេះ។
រដ្ឋបាលស្រុកវើនសៃជម្រាបជូនលោកអភិបាល នៃគណៈអភិបាលខេត្តរតនគិរីអំពីតំបន់ទេសចរណ៍តាមដងអូរឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ។
នៅក្នុងឃុំកុកឡាក់ មានកន្លែងកម្សាន្តធម្មជាតិជាច្រើនកន្លែងតាមដងអូរឡាឡៃ ហើយកន្លែងកម្សាន្តចំនួន ២ កន្លែង មានជួរទឹកណាំងង៉ាម និងណាំងក្លាងទឹកវិល ដែលកំពុងស្នើសុំបង្កើតគណៈកម្មការគ្រប់គ្រងសហគមន៍ដោយឈ្មោះ ម៉ូច ឌឹម ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិកាវ៉ែត មានទីលំនៅភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរភូមិ ចាស់ទុំភូមិ និងក្រុមយុវជនភូមិនៃឃុំកុកឡាក់ និងកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាបង្គន់ អនាម័យ និងផ្លូវចូលចូលកន្លែងកម្សាន្ត ដែលមានការខ្វះខាតធនធានក្នុងការរៀបចំពិតប្រាកដមែន។



ណាំងក្លាងទឹកវិល ជាកន្លែងរមណីយដ្ឋានមួយនៅឆ្ងាយពីទីរួមស្រុក។ បើក្រឡេកមើលទេសភាពដ៏ស្រស់បំព្រងមានបង់អង្គុយដូចជាដើមឬស្សីនៅក្បែរមាត់ទឹក ព្រៃឈើដុះអមសងខាងទឹកអូរមានពណ៌ខៀវស្រងាត់ចង់មកគយគន់អង្គុយលេង ជាពិសេសអ្នកដែលមានគូសង្សារ មកទស្សនានិងដើរលេងនៅកន្លែងរមណីយដ្ឋានមួយនេះ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


