ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន៖ ក្មេងប្រុស២នាក់ ជាបងប្អូនបង្កើត ត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងបេះផ្លែព្រីង
ខេត្តបាត់ដំបង ៖ ក្មេងប្រុស ២នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសដល់សន្លប់ ខណ:ដែលពួកគេកំពុងឡើងបេះផ្លែព្រីង និងឃ្វាលគោ ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង៣៥នាទី នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយមានករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្រ្តាក់ និងផ្គររន្ទះយ៉ាងខ្លាំង។
ភ្លាមនោះ រន្ទះក៏បានបាញ់ទៅលើក្មេងប្រុស២នាក់ បណ្តាលឱ្យស្លាប់ និងរងរបួសក្មេងស្រី ០១នាក់។ តាមរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះទាំងបីនាក់ រួមមានទី ÷ ១. ឈ្មោះ និត ប្រុសនុត ភេទប្រុស អាយុ០៨ ឆ្នាំ រស់នៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ទី២. ឈ្មោះ និត ប្រុសនុន ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាបងប្អូនបង្កើត និង ៣. ឈ្មោះ វុធ ធារា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិ ថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី ត្រូវបានរន្ទះបាញ់បណ្តាលឱ្យសន្លប់ ខណៈដែលកំពុងដេញគោចូលក្រោលពេលមេឃកំពុងភ្លៀងខ្លាំង និងបានដឹងខ្លួនក្រោយពេលដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។
អាជ្ញាធរ បានស្នើដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្ន ជាពិសេសនៅពេលមានភ្លៀងធ្លាក់ ព្រោះគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ ដោយគ្រោះធម្មជាតិ៕
អត្ថបទ ÷ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


