Connect with us

ព័ត៌មានជាតិ

ទូតជប៉ុនរៀបចំពិធីចងចាំដល់អតីតប៉ូលិសជប៉ុនដែលត្រូវសម្លាប់ក្នុងសម័យអ៊ុនតាក់នៅកម្ពុជា

បានផុស

នៅ

លោក អាត់ស៊ូស៊ី អ៊ូអ៉ិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ បានរៀបចំពិធីចងចាំដល់លោក Haruyuki Takata ជានគរបាលស៊ីវិលក្នុងរបបអ៊ុនតាក់ ហើយបានពលីជីវិតក្នុងការវាយប្រហារនៅកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ក្នុងវត្តតាំងក្រសាំងខាងត្បូង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីនេះ លោក អាត់ស៊ូស៊ី អ៊ូអ៉ិណុ បានលើកឡើងថា លោកអតីតប៉ូលីស Haruyuki Takata បានចូលរួមយ៉ាងសកម្មក្នុងការបំពេញតួនាទីជាសមាជិកនៃនគរបាលស៊ីវិល អ៊ុនតាក់ នៅកម្ពុជា ហើយការធ្វើប្រតិបត្តិការនេះ គឺជាលើកទី១របស់ជប៉ុនក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោក Haruyuki Takata បានស្លាប់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ កំឡុងពេលបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ជាមួយនឹងសហការីរបស់លោក។ ការស្លាប់របស់លោក Haruyuki Takata គឺមានរយៈពេល៣០ឆ្នាំមកហើយ។

លោកឯកអគ្គរាជទូតបន្តថា ជប៉ុននៅតែបន្តការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំង២ រវាងប្រជាជន និងប្រជាជនកាន់តែប្រសើរឡើង។ លោកក៏សូមឱ្យវិញ្ញាណក្ខន្ធរបស់លោក Haruyuki Takata ទៅកាន់សុគតិភព។

ចំណែក អង្គការសហប្រជាជាតិ (UN) ក៏បានផ្ញើសាររំលែកទុក្ខជាមួយស្ថានទូតជប៉ុនផងដែរ។ UN បានលើកឡើងថា លោក Haruyuki Takata បានធ្វើដំណើរមកកម្ពុជា ដើម្បីគាំទ្របេសកកម្មសន្តិភាព។ លោកបាននាំមកជាមួយនូវឧត្តមគតិរបស់អង្គការសហប្រជាជាតិ ភាពរឹងមាំ និងក្តីមេត្តា ការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់ប្រជាជាតិជប៉ុន។ ការបម្រើរបស់លោក គឺដូចជាសម្រាប់មនុស្សជាច្រើនដែលបម្រើក្នុងបេសកកម្មរក្សាសន្តិភាព ជាទង្វើនៃភាពក្លាហាន និងការលះបង់។ ទោះបីជាលោក Haruyuki Takata ទទួលមរណភាពរយៈពេល៣០ឆ្នាំមែន តែ UN នៅតែរំលឹកដល់លោក និងការបម្រើរបស់លោកជានិច្ច។

រីឯ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាវិញ ក៏បានផ្ញើសារមកកាន់ស្ថានទូជប៉ុនថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះលោក Haruyuki Takata អតីតស្នងការនគរបាលដែលត្រូវបានស្ទាក់ចាប់ និងសម្លាប់ក្នុងអំឡុងពេលបំពេញបេសកកម្ម ក្រោមក្របខណ្ឌនៃអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣។

ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងដំណើរការសន្តិភាពរបស់កម្ពុជា និងការគាំទ្ររបស់ពួកគេក្នុងការបង្រួបបង្រួមជាតិ និងឯកភាពប្រទេស។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផ្សេងទៀត។

សូមជម្រាបថា លោក Haruyuki Takata កើតនៅថ្ងទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៥៩ នៅប្រទេសជប៉ុន។ លោកត្រូវបានបញ្ជូ​នមកកម្ពុជា ដើម្បីចូលរួមសកម្មភាពអ៊ុនតាក់ នៅឆ្នាំ១៩៩២ ក្នុងឋានៈជានគរបាលស៊ីវិល ជាលើកដំបូងបង្អស់របស់ជប៉ុន។ លោកបានបូជាជីវិត នៅពេលកំពុងបំពេញបេសកកម្មរបស់ខ្លួន ក្រោយពីមានការវាយប្រហារមកលើក្បួនរថយន្តអ៊ុនតាក់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តឧត្តរមានជ័យ។ ក្រៅពីលោក Haruyuki Takata ក៏មានលោក Nakata  Atsuhito ជាមន្រ្តីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីជីវិតដែរនៅថ្ងៃទី៨ ខែ មេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំផងដែរ៕


ដោយ៖ អុន ស្រីមាន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ២ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៥ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម