ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងសាងសង់ខឿនច្រាំងទន្លេដើម្បីការពារបាក់ដី និងជាសោភ័ណភាព
អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងសាងសង់ខឿនច្រាំងតាមមាត់ទន្លេសេកុងប្រវែងជាង៣០០ម៉ែត្រជាសមិទ្ធផលថ្មី ចាប់ពីចំណុចស្ពានសេកុង ទៅដល់ចំណុចស្ពានស្រែពោធិ ក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ដើម្បីការពារកុំឱ្យដីបាក់ និងសម្រាប់ជាទីកន្លែងកម្សាន្ដរបស់ភ្ញៀវទេសចរផងដែរ។

លោក សាយ កុសល អភិបាលក្រុងមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលអាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាឡើងទៅតាមផែនការ សម្រាប់ទប់ការពារកុំឱ្យទឹកហូរច្រោះបាក់ដីតាមជួរមាត់ទន្លេ ដែលបង្កផលប៉ះពាល់ដល់ថ្នល់ជាតិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងក្រុង។

លោកអភិបាលក្រុងបន្តថា សមិទ្ធផលថ្មីនេះយើងអាចដាក់បញ្ចូលក្នុងសូចនាករមួយបន្ថែមសម្រាប់ធ្វើការប្រកួតប្រជែងទីក្រុងស្អាតនៅឆ្នាំខាងមុខ ព្រោះធ្វើឱ្យទីរួមខេត្តមានសោភណ្ឌភាព និងជួយជាផលប្រយោជន៍ផ្សេងៗបានច្រើនទៀត អាចនិយាយបានថា យើងមានលទ្ធភាពងាយស្រួលនៅពេលច្រាំងទន្លេធ្វើរួចរាល់ អាចឱ្យប្រជាអ្នកនេសាទឬក៏តាមបណ្តាខេត្តនានានៅតាមដងទន្លេមកទីក្រុងមានកន្លែងចុះចត មានកន្លែងឡើង យើងអាចការពារទាំងការបាក់ដី អាចបង្កើនសោភណ្ឌភាព និងបង្កលក្ខណងាយស្រួលដល់ភ្ញៀវទេសចរឱ្យមានទីតាំងលំហែរបានច្រើន នេះគឺជាផែនការការរបស់ខេត្តដែលបន្តធ្វើគិតគូវែងឆ្ងាយ និងក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ។

លោក ដែង ភារម្យ ចៅសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានចាត់ទុកថា យុទ្ធសាស្ត្រនេះពិតជាបានផ្តល់អទិភាពឱ្យបងប្អូនប្រជាពលរដ្ឋយើងមានកន្លែងលេងកំសាន្ដ ហាត់ប្រាណ អង្គុយលំហែរកាយប្រកបដោយសុវត្ថិភាពនៅក្នុងខេត្តបានយ៉ាងល្អប្រសើរ ។
លោកបន្តថា កន្លងមកខេត្តសាងសង់ច្រាំងទន្លេនេះបានជាង៦០០ម៉ែត្ររួចមកហើយ ចាប់ពីកំពុងផែទៅដល់ចំណុចស្ពានព្រះរាជដំណាក់ នេះហើយជាសមិទ្ធផលដែលប្រជាពលរដ្ឋយើងកំពុងចង់បានបន្តទៀត អញ្ចឹងប្រជាពលរដ្ឋទាំងអស់គាត់សប្បាយចិត្តនឹងសមិទ្ធផលនេះ ហើយការពារច្រាំងទន្លេនឹងបានមួយរយភាគរយមិនអាចបាក់ទៅទៀតទេ ហើយនឹងការពារមានផ្លូវមានអីយើងអាចការពារបានទាំងអស់សម្រាប់ច្រាំងទន្លេនេះ។

លោក ថេ សីហា អ្នកទទួលការងារសាងសង់បានបញ្ជាក់ថា សំណង់នេះពិតជាមានភាពរឹងមាំព្រោះក្រុមការងារអនុវត្តការសាងសង់ទៅតាមគំរូប្លង់ត្រឹមត្រូវ មានជម្រាលផង និងបើកមុខចេញពីចំណុចច្រាំងចាស់ប្រវែង១៥ម៉ែត្របន្ថែមទៀត ប្រកបដោយលក្ខណបច្ចេកទេសដើម្បីធ្វើឱ្យសំណង់នេះមានគុណភាព។
សូមបញ្ជាក់ថា ខឿនច្រាំងតាមមាត់ទន្លេសេកុងដែលសាងសង់ថ្មីនេះ មានប្រវែង៣៥៥ម៉ែត្រ បានចាប់ផ្តើមស្ថាបនាឡើងនៅដើមខែកុម្ភៈ ហើយគ្រោងបញ្ជាប់សកម្មភាពសាងសង់នៅចុងឆ្នាំ២០២៣ ទៅតាមផែនការដែលបានគ្រោងទុក៕
អត្ថបទ៖ ងិនលីម


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


