ព័ត៌មានជាតិ
លោក ឆាយ សុផល ចែកសៀវភៅជាង ២ពាន់ច្បាប់ដល់អ្នកកាសែតបរទេស ដែលមកយកព័ត៌មានស៊ីហ្គេម
ស្របពេលដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣នេះ អ្នកនិពន្ធសៀវភៅល្បីឈ្មោះមួយរូប គឺលោក ឆាយ សុផល បានរៀបចំសៀវភៅចំនួនពីរចំណងជើងសំខាន់ៗ ដើម្បីចែកជូនដល់បណ្ដាអ្នកសារព័ត៌មានអន្តរជាតិ ដែលចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍កីឡាមួយនេះ ដោយឥតគិតថ្លៃ។

លោក ឆាយ សុផល មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា សៀវភៅដែលលោករៀបចំចែកជូនដល់អ្នកសារព័ត៌មានអន្តរជាតិនោះ គឺសៀវភៅជាភាសាអង់ភ្លេសមានចំណងជើងថា៖ សៀវភៅ HUN SEN War & Peace In Cambodia and Southeast Asia (ហ៊ុន សែន-សង្រ្គាម និងសន្តិភាពនៅកម្ពុជា និងអាស៊ីអាគ្នេយ៍) និងសៀវភៅ The Prime Minister’s Eldest Son Journey Towards Turn Hun Manet (កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត) ដោយក្នុងមួយចំណងជើង លោកចែកជូនចំនួនជាង ១ពាន់ច្បាប់ ហើយបើសរុបចូលគ្នា គឺជាង ២ពាន់ច្បាប់ឯណោះ។

លោក ឆាយ សុផល បានឲ្យដឹងបែបនេះថា «ឆ្លៀតឱកាសស៊ីហ្គេម ដែលមានកាសែតបរទេសយ៉ាងតិចក៏មកពី ១០ ប្រទេសផ្សេងទៀតដែរនៅក្នុងអាស៊ាន គឺនៅក្នុងមណ្ឌលព័ត៌មានកណ្ដាលរបស់យើងហ្នឹង ហើយខ្ញុំក៏សម្រេចចិត្តយកសៀវភៅឯកឧត្ដម ហ៊ុន ម៉ាណែត ជាភាសាអង់ភ្លេស ហើយនិងសៀវភៅសម្ដេចតេជោ ជាភាសាអង់ភ្លេស ទាំងពីរច្បាប់នេះ ក្នុងមួយច្បាប់គឺប្រហែលជាជាង ១ក្បាល ដើម្បីចែកឲ្យអ្នកសារព័ត៌មានបរទេសយើងហ្នឹង បានអានពីប្រវត្តិសាស្រ្ដខ្មែរខ្លះ ហើយក៏ដឹងពីប្រវត្ដិឥស្សរជនខ្លះដែរ»។

បន្ទាប់ពីទទួលសៀវភៅទាំងពីរចំណងជើងនេះ អ្នកសារព័ត៌មានអន្តរជាតិ បានបង្ហាញការចាប់អារម្មណ៍ទៅលើខ្លឹមសារនៃសេចក្ដីផ្ដើម ហើយនិយាយថា នឹងរកពេលអានសៀវភៅទាំងនោះឲ្យចប់។

នេះមិនមែនជាលើកទីមួយនោះទេ ដែលអ្នកនិពន្ធសៀវភៅល្បីឈ្មោះ លោក ឆាយ សុផល រៀបចំសៀវភៅដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក ចែកជូនដល់ជនបរទេសដែលចូលរួមកម្មវិធីនានា នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងនៅពេលដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ លោក ឆាយ សុផល ក៏បានផ្ដល់ជូនសៀវភៅដល់គណៈប្រតិភូចូលរួម និងអ្នកយកព័ត៌មានបរទេសជាច្រើនពាន់ច្បាប់ផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


