ព័ត៌មានជាតិ
បណ្ឌិត ឆាយ សុផល ជំរុញអ្នកសារព័ត៌មានត្រូវបង្កើនការផ្សាយពីផលិតផលខ្មែរឱ្យកាន់តែខ្លាំង អំឡុងពេលថៃកំពុងឈ្លានពានកម្ពុជា
អំឡុងពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង តាមរយៈការផលិតមាតិកាផ្សេងៗពាក់ព័ន្ធទៅនឹងផលិតផលរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសក្នុងស្រុកឱ្យបានទូលំទូលាយថែមទៀត ដើម្បីលើកស្ទួយផលិតផលជាតិ សម្រាប់កំណើនសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់ជាតិ។

ការលើកឡើងនេះ ធ្វើក្នុងពិធីបើកវគ្គបំពាក់បំប៉នស្ដីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ជូនដល់សិក្ខាកាមមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាលក្រហមខេត្តព្រៃវែង។
លោកបណ្ឌិត និយាយថា ៖ «នេះជាឱកាសមាស ដែលយើងត្រូវតែជំរុញផលិតផលក្នុងស្រុក ។ អ៊ីចឹងអ្នកសារព័ត៌មានទាំងអស់គ្នា ត្រូវសហការជាមួយមន្ត្រីជំនាញ មានដូចជា មន្ទីរសុខាភិបាល មន្ទីរកសិកម្ម ធ្វើយ៉ាងម៉ិច បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវជំរុញដល់អ្នកផលិតទាំងអស់ត្រូវតែពង្រឹងគុណភាព និងតម្លៃរបស់ខ្លួនផងដែរ »។

បណ្ឌិត ឆាយ សុផល បញ្ជាក់ថា ការផ្សព្វផ្សាយបានទូលំទូលាយ គឺពិតជាបានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបង្កើនការផលិតនិងលើកស្ទួយផលិតផលក្នុងស្រុកគ្រប់ប្រភេទ ។ បន្ថែមពីនេះ នៅក្នុងសម័យកាលតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្ម គឺពិភពលោកតែងតែផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមក។ លោក នៅតែណែនាំឱ្យអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធ ដែលជាអាវក្រោះការពារខ្លួន ពីការប្តឹងផ្តល់ និងការប្រឈមនឹងផ្លូវច្បាប់។
គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា កម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទេ ទៅទិញទំនិញថៃ ហើយបើកម្ពុជាបង្វិលលុយនេះមកទិញទំនិញក្នុងស្រុកវិញ នោះនឹងធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសសម្រាប់ពង្រឹងសេដ្ឋកិច្ចកម្ពុជា៕


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


